​ជិះ​ម៉ូតូ​ជែង​កង់​បី​ប៉ះ​ដៃចង្កូត​ខ្ទាតចូល​ក្រោម​រថយន្ត​កិន​ស្លាប់​

0

ភ្នំពេញ៖ កុមារ៉ាម្នាក់ត្រូវរថយន្តកិនស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ខណៈជិះម៉ូតូជែងកង់បីមួយគ្រឿងហើយប៉ះដៃចង្កូតខ្ទាតចូលក្រោមរថយន្តមួយគ្រឿងទៀតដែលធ្វើដំណើរស្របទឹសគ្នាកិនស្លាប់ បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨.៣០នាទីយប់ថ្ងៃទី ១៦ ខែមិថុនាឆ្នាំ២០១៦ នៅមុខរោងចក្រផលិតស្រា អេសកាដេ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ។កុមារ៉ារងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ ជនជាតិអីុស្លាម ភេទប្រុស អាយុប្រហែល ១៣ឆ្នាំ មានទីលំនៅ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ ជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៍ឈាមជ្រូក អត់មានស្លាក់លេខ រីឯរថយន្តបង្ករម៉ាក រ៉េងរ៉ូវ័រ ពណ័ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AJ-2500 ។photo_2016-07-17_22-32-02 photo_2016-07-17_22-31-56 photo_2016-07-17_22-31-51
តាមសំដីសាក្សីដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញកុមារ៉ារងគ្រោះជិះម៉ូតូឌុបគ្នា២នាក់តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទឹសដៅពីត្បូងទៅជើង ពេលជិះមកដល់កន្លែងកើតហេតុក៏ជេងខាងស្តាំដៃម៉ូតូកង់បី ហើយក៏ប៉ះដៃចង្កូត ដួល គាប់ជួនមានរថយន្តបើកមកពីក្រោយក៏កិនស្លាប់ម្នាក់ ។ ប្រភពដដែលបន្តទៀតថា បន្ទាប់ពីបុកភ្លាមៗ អ្នកបើកបរមិនបានរត់ទៅណាទេ គឺបានឈប់រថយន្តចុះមើល ទើបដឹងថាជាកូនរបស់អ្នកជិតខាងស្គាល់គ្នា និងបានទាក់ទងអោយសាច់ញាត្តិមកយកសាកសពទៅផ្ទះភ្លាមៗផងដែរ ។ បើតាមសំដីរបស់ឪពុកសព ដែលមានឈ្មោះ លី ហូវ អាយុ៣៩ឆ្នាំ បានអោយដឹងថា រូបលោក មិនដាក់ពាក្យបណ្តឹងប្តឹងអ្នកបើកបរទេ ព្រោះរូបលោកជាជនជាតិអីុស្លាម ជឿលើព្រះ អាឡោះ ធ្វើម៉េចបើព្រះជាម្ចាស់កំណត់អាយុកូនប្រុសរបស់គាត់ បានត្រឹមនេះ ។
ក្រោយពេលកើតហេតុ សម្ថកិច្ចបានចុះទៅធ្វើការវ៉ាស់វែង និងបានយកទាំងរថយន្តនិងម៉ូតូទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានី ដើម្បីធ្វើរបាយការណ៍តាមនិតិវិធី ទោះបីជាខាងគ្រួសារសព មិនបានដាក់ពាក់បណ្តឹងក៏ដោយ ៕