​បើករថយន្ត​លឿន​ដូច​ហោះ​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​កំពុង​ឆ្លងថ្នល់

0

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនហ្វ្រាំងមិនទាន់បានជ្រុលចង្កូតទៅបុកចំពាក់កណ្តាលរថយន្តមួយគ្រឿងទៀតដែលបើកឆ្លងផ្លូវបណ្តាលអោយរងការខូចខាតធ្ងន់ធ្ងរទាំង២គ្រឿង បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៦ ខាងលិចសាលាខណ្ឌជ្រោយចង្វារប្រហែល១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ។រថយន្តបង្ករម៉ាក TOYOTA PRIUS ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AJ-0459 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ចំណែករថយន្តរងគ្រោះម៉ាក តូយូតា គូទស្វិតពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2B-1549 ។
តាមសាក្សីដែលបានឃើញហេតុការអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តបង្ករបើកតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទឹសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះ ពេលមកដល់កន្លែងកើតហេតុ ក៏ជ្រុលទៅបុករថយន្តរងគ្រោះធ្វើដំណើរបញ្ច្រាស់ទឹសគ្នា ហើយបត់ឆ្វេង បណ្តាលអោយកំពិតទ្វារខាងស្តាំមុខក្រោយ ចំណែករថយន្តបង្ករខ្ទេចផ្នែកខាងមុខទាំងស្រុងបើកទៅមុខមិនរួច ។ តែបើតាមសំដីអ្នកបើកបររថយន្តបង្ករវិញបាននិយាយថា គាត់ទទួលស្គាល់ថា រូបគាត់បើកលឿនមែន ព្រោះគាត់បើកលើផ្លូវត្រង់ ចំណែករថយន្តរងគ្រោះមិនមានចេតនាគេចទេ គឺនៅតែប្រហើនបើកមកទៀតរហូតបុកគ្នាតែម្តង ។
ក្រោយពេលកើតហេតុដោយសារភាគីទាំង២សំរួលគ្នាមិនត្រូវ ទើបខាងសម្ថកិច្ចធ្វើការវាស់វែង និងយកទាំងរថយន្តនិងម៉ូតូទៅរក្សារទុកនៅចរាចរជើងគោករាជធានី ដ្បើីរងចាំការដោះស្រាយនៅពេលក្រោយ ៕13487804_1754253804791090_1854826816_n 13487553_1754253798124424_345394891_n 13479373_1754253814791089_1636437902_n