​ប្ដី​ប្រ​ច័​ណ្ឋ​ប្រព​ន្ឋ យក​កាំភ្លើងខ្លី​បាញ់សម្លាប់​ប្រព​ន្ឋ រួច​ក៏​បាញ់​សម្លាញ់​ខ្លួនឯង​តាម​ក្រោយ​

0

 

ភ្នំពេញ៖បុរសជាមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ បានយកកាំភ្លើងខ្លីបាញ់សម្លាប់ប្រពន្ធបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម រួចហើយក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយ ដោយគេសង្ស័យថាជារឿងប្រច័ណ្ឋគ្នា ។ ក្នុងហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុភ្លាមៗ នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភោជនីយដ្ឋាន ប្រជាប្រិយ(ហាងលក់បាយនៅពេលព្រឹកនិងថ្ងៃត្រង់) នៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺប្តីប្រពន្ធទាំង២នាក់ខាងលើបានឈ្លោះគ្នាយ៉ាងខ្លាំងហើយបានដេញកូនស្រីតូចៗអោយចេញក្រៅផ្ទះ រួចក៏ឮផ្ទុះគ្រាប់កាំភ្លើងចំនួន២គ្រាប់ ខណះពេលនោះកម្លាំងល្បាតក្នុងមូលដ្ឋានដែលនៅក្បែរនោះ បានទៅជួយអន្តរាគមន៍ ហើយបានបុកទម្លុះទ្វារតែ ស្រាប់តែឃើញប្ដីប្រពន្ឋពួកគេបានស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ។photo_2016-07-19_09-42-07 photo_2016-07-19_09-42-12 photo_2016-07-19_09-42-04

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជាច្រើននាក់ បានចុះទៅជួយអន្តរាគមន៍ និងបានធ្វើកោសល្យវិឆ្ឆ័យដោយដឹងច្បាប់ថាជនរងគ្រោះពិតជាបាញ់សម្លាប់ប្រពន្ឋនិងខ្លួនឯងពិតមែន រួចក៏ប្រគល់សពនោះឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ចាក់ថា សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះគ្រប់អ្នកយកព័ត៌មានទាំងអស់ពេលដែលទៅដល់ ក្រុមគ្រួសារនៃសពមិនអនុញាត្តិឲ្យចូលថតនោះទេ ដោយគ្រន់តែមានគេបង្ហើបប្រាប់ថា បុរសជាប្ដី គឺជាមន្ត្រីនៅរដ្ឋបាលព្រៃឈើ៕