​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១១​នាក់ ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន​នៅ ក្រុង​បាវិត​៖

0

ខេត្តស្វាយរៀង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើការបង្ក្រាបករណីប្រើប្រាស់ និងរក្សា ទុកនូវសារធាតុញៀន នៅផ្ទៈជួលមួយកន្លែងស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត កាលពីថ្ងៃទី១២មិថុនា២០១៦វេលាម៉ោង៨និង៣០នាទីព្រឹកដឹកនាំបង្ក្រាបដោយលោកគង់ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលដំបូងខេត្តស្វាយរៀងដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយកងរាជអាវុធហត្ថក្រុងបាវិតចុះឆែកឆេបង្ក្រាបចាប់ឃាត់ខ្លួនជនជាតិវៀតណាមបាន១១នាក់និងរិបអុសសារធាតុញៀនស៊ីសានិងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថា ការចុះបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន(ស៊ីសា)នេះលោក ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀងបានដឹកនាំកម្លាំងកងរាជអាវុធហត្ថបានឆ្មក់ចូលធ្វើការឆែកឆេរ លំនៅដ្ឋានphoto_2016-07-19_09-46-51 photo_2016-07-19_09-46-55 photo_2016-07-19_09-46-49របស់ឈ្មោះ ជួរ ឌិនវ៉ិង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មានមុខរបរផ្នែក គ្រប់គ្រងការ៉ាអូខេនៅកាស៊ីណូឡឺម៉ាកាវ នៅក្រុងបាវិត មានទីលំនៅ សង្កាត់ លេខ ១១ ក្រុងហូជីមិញប្រទេសវៀតណាម និងឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់រួមនិងវត្ថុតាងគ្រឿងញៀនស៊ីសារមួយចំនួន។ចំពោះជនជាតិវៀតណាមទាំង១១នាក់ រួមមាន៖០១.ឈ្មោះ ជួរ ឌិនវិុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មានមុខរបរ គ្រប់គ្រងផ្នែកការ៉ាអូខេនៅកាស៊ីណូឡឺម៉ាកាវ មានទីលំនៅ សង្កាត់លេខ ១១ ក្រុងហូជីមិញ ប្រទេសវៀតណាម ។០២.ឈ្មោះ ដូ ជីឌឹក ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម ០៣.ឈ្មោះ ង្វៀង វ៉ាងណាម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម០៤.ឈ្មោះ ឡា វិុនទៀង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិ វៀតណាម។០៥.ឈ្មោះ យិន សាមួយ ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិវៀតណាម ។០៦. ឈ្មោះ ទ្រឿង វ៉ិចង៉ុក ភេទស្រី អាយុ២១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ សង្កាត់លេខ ១៣ ខណ្ឌ គីមបិញ ក្រុងហូជីមិញ ប្រទេសវៀតណាម ។០៧.ឈ្មោះ ត្រឹង ធីធូអាង ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម០៨. ឈ្មោះ ហ្វៀង ងុកមីលិញ ភេទស្រី អាយុ២៤ឆ្នាំ ។០៩. ឈ្មោះ ហ្វៀង ធីចែមី ភេទស្រី អាយុ២១ឆ្នាំ ។១០.ឈ្មោះ ផាមធី ង៉ុកអាន់ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិវៀតណាមនិងទី១១.ឈ្មោះ ជិក ហ៊ីនថានងិង ភេទស្រី អាយុ២៦ឆ្នាំជនជាតិវៀតណាម។ប្រភពបន្តថាចំពោះវត្ថុតាងចាប់យករួមមាន៖០១. ទូរស័ព្ឌ ចំនួន ១០ គ្រឿង០២.ប្រាក់ដុង ចំនួន ២ លានដុង០៣.ប្រាក់ដុល្លាចំនួន ១៧ ដុល្លា០៤.លិខិតឆ្លងដែន ចំនួន ០៩ ក្បាល០៥.គ្រឿងញៀនស៊ីសា ចំនួន ២០ កញ្ចប់០៦.បារី កែឆ្នៃមូរ មានលាយសាធាតុញៀន ដាក់ក្នុងកញ្ចប់បារី ចំនួន ១៤កញ្ចប់០៧.ទឹកស៊ីសា ចំនួន ០២ដប០៨.ស៊ីសាចំនួន ០២ប្រអប់០៩.បំពង់ដបកែឆ្នៃ សម្រាប់ជក់ស៊ីសាចំនួន០៤ ដប១០.ទុយយោសម្រាប់ បឺតស៊ីសា ចំនួន ១១១.សម្ភារៈសម្រាប់ជក់ស៊ីសាមួយប្រអប់១២.ដាវចំនួន ០១ ដើម១៣.កូនថង់ប្លាស្ទិច ចំនួន ៥០០ ថង់១៤.កូនកន្ត្រៃចំនួន ៣១៥.ធ្យូងសម្រាប់ដុត ជក់ស៊ីសាចំនួន០២ប្រអប់១៦.ស្លិកសសៃថ្នាំជក់ ០១ ប្រអប់១៧.កូនសៀវភៅកត់ត្រាចំនួន ០៣ក្បាល១៨. នាឡិកាដៃចំនួន០១ គ្រឿង១៩. ម៉ូតូចំនួន០៣គ្រឿងជនងសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បាន
កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយលោកចៅក្រមស៊ើបសួរបានចេញដិការឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តនៅថ្ងៃទី១៤មិថុនា២០១៦វេលាម៉ោង៤•០០រសៀល។
បើតាមប្រភពសមត្ថកិច្ចបានបង្ហើបឲ្យដឹងទៀតថា នៅតាមក្លិបខារាអូខេក្នុងកាស៊ីណូគឺមានលួចប្រើប្រាស់គ្រឿងញៀននិងជក់ស៊ីសា ក៏ប៉ុន្តែសមត្ថកិច្ចពិបាកក្នុងការចុះបង្កាបខ្លាំងណាស់ដោយម្ចាស់កាស៊ីណូមានខ្នងបង្អែកនិងមានអភយ័ឯកស៊ិទ្ធិដូចស្ថានទូតអិញ្ចឹងមិនអាចចូលបង្ក្រាបបានស្រួលនោះទេជាពិសេសពេលមានបទល្មើសកើតឡើងពិបាកនិងការបង្ក្រាបខ្លាំងណាស់។