កំពង់ស្ពឺ=គំរោងបោះជំរុំនៅលើភ្នំគីរីរម្យនាព្រឹកថ្ងៃទី ១៨ខែមិថុនា ឆ្នាំ២០១៦ដែលគេបានឲ្យឈ្មោះថា (បោះជំរុំគីរីរម្យឋានសួរទេសភាព)ដឹកនាំដោយលោកបណ្ឌិតរដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដោយសហការពីសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តកំពង់ស្ពឺ សហភាពសហពន្ធ័យុវជនកម្ពុជារាជធានីភ្នំពេញ និងសហភាពសហពន្ធ័យុវជនកម្ពុជាវិសយ័បរិស្ថាន រួមទាំងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ។យោងតាមការឲ្យដឹងពីលោក គាត រង្សី ប្រធានមន្ទីរបរិស្ថានខេត្តបានឲ្យដឹងថា ការប្រារព្ធនេះគឺធ្វើឡើងចាប់ពីថ្ងៃទី ១៨-១៩ ខែមិថុនា ឆ្នាំ២០១៦ នៅលើឧទ្តានជាតិព្រៈសុរាម្រិត-កុសមៈគីរីរម្យ ដែលមានអ្នកចូលរួមបោះជំរុំប្រម៉ាណជាង៥០០ នាក់ ។
ប្រធានមន្ទីរបានបញ្ចាក់ថា ការបោះជំរុំគីរីរម្យឋានសួរទេសភាពនាឪកាសនោះក្រុមការងារ និងបំផុសឲ្យអ្នកចូលរួមទាំងអស់បាននាំគ្នាដាំដើមឈើជាច្រើនពាន់ដើមក្នុងនោះមាន ដាំដើមឈើប្រភេទផ្កាជម្ពូវ៉ាន់គ្លីហ្វ(ផ្កាសាគូរ៉ា)ចំនួន ១០០០ដើម ដើមប៉ន្រក(លំពែងព្រៈរាម) និងប្រភេទផ្កាអរ័គីដេ ចំនួន២០១៦ ដើម ជានិមិត្តនៃការ(បោះជំរុំគីរីរម្យឋានសួរទេសភាព២០១៦) ។
នៅក្នុងឪកាសនោះលោកបណ្ឌិតរដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិង លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមយុវជន និងនិសិត្សទាំងអស់ដើរលំហែកាយកំសាន្ត តាមទីតាំងសំខាន់ៗនៃឧទ្យានជាតិ រួមទាំងបានបង្កើតកម្មវិធីថតប្រឡងអ្នកថតរូបស្អាតនៅលើឧទ្យានជាតិថែមទៀត ។ សកម្មភាពរបស់លោករដ្ឋមន្ត្រី និងលោកអភិបាលខេត្តកំពង់ស្ពឺធ្វើឡើងនេះត្រូវបានគេនិយាយថាជាគំនិតនិងបំណងបំផុតដល់មហាជន ឲ្យមានស្មារតីគំនិតចូលរួមសកម្មភាពថែទាំ ស្រឡាញ់ ចំពោះបរិស្ថាន មិនតែប៉ុណ្ណោះបង្កើនភាពស្និតស្នាល សាមគ្គីភាពរបស់ក្រុមយុវជន ហើយជាពិសេសគឺការធ្វើឲ្យឧទ្យានជាតិទាំងមូលមានភាពស្រស់បំព្រង ល្បីល្បាញតាមរយៈការជួយផ្សព្វផ្សាយរបស់ក្រុមអ្នកបោះជំរុំ ដល់ភ្ញៀវទេសចរណ៏ទាំងជាតិ និងអន្តរជាតិមកកំសាន្ត បង្កើតការងារដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ និងក្នុងសហគមន៏នៅទីនោះដោយផ្ទាល់ ។
អ្វីដែលយើងធ្វើ វាបានឆ្លុះបញ្ជាំងពីការប្រែប្រួល របស់ប្រជាជនកម្ពុជា ហើយវាក៏ឆ្លុះបញ្ជាំង ពីការប្រែប្រួលនៃជីវភាពប្រជាជន ពីមុនតំបន់ឧទ្យាននៅគីរីម្យជាចំនុចសង្គ្រាមឥឡូវនេះជាកន្លែងកំសាន្ដ សម្រាប់ថ្ងៃចុងសប្តាហ៍ដើម្បីបោះតង់ ធ្វើបាប៊ីឃ្យូ ជួបជុំគ្នា ហើយនេះបានឆ្លុះបញ្ចាំងពីការប្រឹងប្រែរបស់យើង ដែលបានធ្វើឲ្យវាទៅជាតំបន់ អេកូទេសចរណ៍ដោយជោគជ័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ។