0

 

(ភ្នំពេញ)៖ អនុប្រធានការិយាល័យក្រុមហ៊ុនធានារ៉ាប់រងម្នាក់ បានបើករថយន្ដមកឈប់ចតដេកស្លាប់ក្នុងរថយន្ដ ដោយពុំ ទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយ ។ករណីបុរសដេកស្លាប់ក្នុងរថយន្ដនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥៖៣០នាទីទាបភ្លឺ ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៦ នៅចំណុចក្បែរលូ ខាងកើតផ្សារសាំហាន់ ស្ថិតក្នុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។លោកវិរសេនីយ៍ត្រី អ៉ីវ ឈុនផេង អធិការរងនគរបាលយុត្តិ ធម៌ខណ្ឌឫស្សីកែវ បានប្រាប់ភ្នាក់ងារ ទូរទស្សន៍អប្សារ៉ា តាម ទូរស័ព្ទថា ចំពោះ ករណីបុរសម្នាក់ដែលបានដេកស្លាប់ក្នុង រថយន្ដនេះនូវពុំទាន់ដឹងពីមូលហេតុនៃការស្លាប់ច្បាស់លាស់នូវឡើយទេខណៈនេះកម្លាំងសមត្ថកិច្ចនៃការិយាល័យបច្ចេកទេសកុសល្យវិច្ច័យកំពុងបន្តត្រួតពិនិត្យនៅកន្លែងកើតហេតុដោយសហការនិងកម្លាំងនគរបាលខណ្ឌឫស្សីកែវ ។

លោកវិរសេនីយ៍ត្រី អ៉ីវ ឈុនផេង អធិការរងនគរបាលយុត្តិ ធម៌ខណ្ឌឫស្សីកែវ បានបន្តថា ក្រោយការត្រួតពិនិត្យយ៉ាង យកចិតទុកដាក់និងវាយតម្លៃជុំហ៊ានដំបូងនោះ គឺជនរង គ្រោះស្លាប់ដោយសារស្រវឹងស្រារួចបើករថយន្ដមកឈប់ចតនៅកន្លែងកើតហេតុដេកក្នុងរថយន្ដស្លាប់តែម្ដងនិងសង្ស័យខ្យល់គ ។លោក អ៉ីវ ឈុនផេង បានបញ្ជាក់ថា សពជនរងគ្រោះមាន ឈ្មោះ ឡាំ ចាន់រិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរជា អនុប្រធានការិយាល័យក្រុមហ៊ុនធានារ៉ាប់រង ស្នាក់នៅ ចំណុចផ្ទះជួល ផ្លូវបេតុង ក្រុម១២ ភូមិទួលសង្កែ សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ ។photo_2016-07-19_09-48-26 photo_2016-07-19_09-48-32 photo_2016-07-19_09-48-21 photo_2016-07-19_09-48-18

ដោយឡែករថយន្ដដែលជនរងគ្រោះជិះបើកមកឈប់ចតនៅចំណុចកើតហេតុនេះ ម៉ាកMatiz ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ២P-០០៦២ ។បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចនៃការិយាល័យបច្ចេកទេសកុ សល្យវិច្ច័យកំពុងបន្តស្រាវជ្រាវដោយសហការនិងកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ដើម្បីធ្វើការកំណត់និងវាយតម្លៃឲ្យ បានច្បាស់លាស់ថា ជាករណីខ្យល់គ ឫជាករណីផ្សេង ។ជាមួយគ្នានោះ សមត្ថកិច្ចបាននិងកំពុងបន្តសហការស៉ើប អង្កេតរកក្រុមគ្រួសារសពមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ ហាស់ កំសាន្ដ