ក្រុមការងារ​មូលនិធិ​មិត្ត​កំពង់ត្រាច រួមជាមួយ​លោក យិន ណូ​ត ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កំពង់ត្រាច និង​លោក ជួន សុភា អភិបាលរង​ស្រុក បាន​ចុះ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​ពីរ​គ្រួសា

0

នាព្រឹកថ្ងៃទី១៩ មិថុនា ២០១៦ ក្រុមការងារមូលនិធិមិត្តកំពង់ត្រាច រួមជាមួយលោក យិន ណូត ប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្រាច និងលោក ជួន សុភា អភិបាលរងស្រុក ព្រមទាំងអាជ្ញាធរភូមិឃុំ បានចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួនពីរគ្រួសារ ដែលមានស្ថានភាពជួបការលំបាកក្នុងជីវភាព ។១-គ្រួសារបងប្រុសឈ្មោះ តាំង ង៉ែត អាយុ៣៨ឆ្នាំ ទីលំនៅភូមិកោះទ្រមូង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច មានសមាជិក ៣នាក់ក្នុងបន្ទុក ជាជនពិការ ទទួលបានអង្ករ ៥០គីឡូ ត្រីងៀត ២គីឡូ មី១កេះ ទឹកត្រី ទឹកសុីអុីវ១យួរ សម្ភារៈផ្ទះបាយមួយសម្រាប់ និងថវិកា ៥០,០០០រៀល ។photo_2016-07-19_18-18-32 photo_2016-07-19_18-18-24 photo_2016-07-19_18-18-21 photo_2016-07-19_18-18-17 photo_2016-07-19_18-18-13
២-គ្រួសារអ៊ុប្រុសឈ្មោះ ម៉េង ច្រេន អាយុ ៦៩ឆ្នាំ រស់នៅភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ជាអ្នកគ្មានទីពឹងរស់នៅម្នាក់ឯង ទទួលបានអង្ករ៥០គីឡូ ត្រីងៀត២គីឡូ ទឹកត្រី១យួរ ទឹកសុីអុីវ២យួរ ទឹកសុទ្ធ៣យួរ និងថវិកា ៨០,០០០រៀល ។