តាកែវ ៖ ឪពុកកូនបីនាក់ស្លាប់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់គួឲ្យសង្វេកក្នុងពេលមួយប៉ប្រិចភ្នែកបានកើតឡើងនៅវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិនថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិលំពែង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
ជនរងគ្រោះទាំងបីនាក់ក្នុងករណីចរន្តអគ្គិសនីឆក់រហូតដល់បាត់បង់ជីវិតទាំងបីនាក់នេះ គឺជាឪពុកនិងកូនដែលមានឈ្មោះ ពេជ្រ សុភាព ភេទប្រុស អាយុ៣៨ឆ្នាំ ជាឪពុក ចំណែកកូនមានឈ្មោះ រ៉េន ស្រីពេជ្រ ភេទស្រី អាយុ១៣ឆ្នាំ និង ឈ្មោះ រ៉េត សុផាត ភេទប្រុស អាយុ១០ ទាំងបីនាក់ឪពុកកូនរស់នៅភូមិលំពែង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។ បើតាមការឲ្យដឹងពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុថាខាងលើបាននិយាយថា ជនរងគ្រោះជាឪពុកគឺជាជាងផ្សារដែកម្នាក់ក្នុងភូមិ ហើយនៅវេលាម៉ោងកើតហេតុខាងលើគាត់ធ្វើការងារផ្សាដែករបស់គាត់ដូចសព្វដង តែមិនដឹងជាយ៉ាងម៉េចបានជាធ្វេសប្រហេសត្រូវភ្លើងឆក់ ហើយពេលនោះកូនៗរបស់គាត់ទាំងពីរដែលត្រូវឆក់ស្លាប់ដែរនោះ អាចប្រហែលជាឃើញឪពុកត្រូវភ្លើងឆក់ ក៏រត់ទៅអោបទើបបណ្តាលឲ្យឆក់ស្លាប់ទាំងបីនាក់តែម្តងទៅ។ ដោយឡែកពេលកើតហេតុនោះប្រព័ន្ធរបស់គាត់មិនបាននៅផ្ទះនោះទេ។ បច្ចុប្បន្នសពឪពុកកូនបីនាក់ក្រោយពីសមត្ថកិច្ចចុះពិនិត្យនិងធ្វើកំណត់ហេតុរួចហើយបានប្រគាល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕