​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ជន​ប្រ​ព្រិ​ត្ត​អំពើចោរកម្ម​ជក​និង​ចែកចាយ​សារធាតុ​ញៀន​ពី​នាក់​ខ្មែរអិស្លាម​ជាមួយ​វត្ថុតាងមួយចំនួន

0

 

ខេត្តពោធិ៍សាត់៖ជនសង្ស័យជាប់ពាក់ព័ន្ធប្រព្រឹតអំពើរចោរកម្មជក់និងចែកចាយសារធាតុញៀនពីរនាក់ជាជនជាតិខ្មែរអិស្លាមត្រូវបានព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់បញ្ជារមន្ត្រីនគរបាលស្រុកសហការជាមួយប៉ុស្ត៍រដ្ឋបាលមូលដ្ឋានឃាត់ខ្លួនជាមួយវត្ថុតាំងល្មើសបង្ករសំណុំរឿងទៅតុលាការបន្ទាប់ពីពលរដ្ឋប្ដឹងឲ្យចាប់ូចមក។ហេតុការនេះបានកើតឡើងកាលពីវេលាមោ៉ង៩និង៣០នាទីព្រឹកថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០១៦ស្ថិតក្នុងភួមិចាមថ្មី ឃុំឈើតុំស្រុកក្រគរ ខេត្តពោធិ៍សាត់។លោកអធិការដ្ឋាននគរបាលស្រុកក្រគរ អែម រុន បានប្រាប់ថា៖មានបងប្អូនប្រជាពលរដ្ឋខ្មែរអិស្លាមបានប្ដឹងមកសមត្ថកិច្ចយើងរឿងជនសង្ស័យខាងលើបានប្រព្រិត្តអំពើចោរកម្មអ្នកស្រុកក្នុងភួមិគាត់បាត់របស់ប្រើប្រាស់ស្ទើររាល់យប់រូមទាំងពួកគេជក់និងចែកចាយថ្នាំញៀនថែមទៀត។ លោក អែម រុនក៍បានបន្តថាក្រោយទទួលព័ត៍មានភ្លាមក៍ឆ្លងយោបល់ទៅលោក តន់សីហតេជព្រះរាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់លោកក៍បញ្ជារឲ្យសមត្ថកិច្ចយើងសហការជាមួយកម្លាំងមូលដ្ឋានប៉ុស្ត៍នគរបាលរដ្ឋបាលឃុំឈើតុំចុះបង្ក្រាប់ឃាត់ខ្លួនបានទាំអ្នកនោះតែម្ដងរូមទាំងវត្ថុុតាងថ្នាំញៀនប្រភេទម្សៅក្រាមមា៉ទឹកកកចំនួនពីកញ្ចប់តូចៗក្នុងថង់ប្លាស្ទីកនឹងរកឃើញវត្ថុតាងបទល្មើសប្រព្រឹតអំពើចោរកម្ម ម៉ូទ័រប៉ូមទឹកមួយគ្រឿងអាគុយ៧០អំពែមួយគ្រឿងថែមទៀត។13487274_671217963032345_1689901543_n

ហើយជនសង្ស័យទាំងពីនាក់នេះទីមួយឈ្មោះ មា៉ត់ ភ្លី អាយុ៣៨ឆ្នាំទីពីឈ្មោះ យា៉ គ្រី អាយុ១៨ឆ្នាំបុរសសង្ស័យទាំងពីរជាជនជាតិខ្មែរអិស្លាមរស់នៅភួមិកើតហេតុខាងលើ។ហើយករណីនេះក្រោយការឃាត់ខ្លួនជាមួយវត្ថុតាងថ្នាំញៀននិងវត្ថុតាងបទល្មើសដែលប្រព្រិត្តអំពើចោរកម្មនោះត្រូវបាននាំទាំងជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកក្រគរដើម្បីបង្ករសំណុំរឿងទៅតុលាការតាមបញ្ជាររបស់លោកព្រះរាជអាជ្ញាចាត់ការតាមនិតិវិធី៕