ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជាអធបតីក្នុងចែកអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋ ចាស់ជរាគ្មាទីពឹង ជនពិការ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីមេមាយ និងជនក្រីក្រមានកូនច្រើន ចំនួន៨១នាក់ មកពី៧១ភូម ក្នុងឃុំទាំង១០ នៃស្រុកសូទ្រនិគមន ខេត្តសៀម ក្នុងឱកាសអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលបានប្រារព្ធនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសូទ្រនិគម។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា បានបញ្ជាក់ពីការយកចិត្តទុក្ខដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅ ទូទាំងប្រទេស ជាពិសេស បងប្អូនជាជនក្រីក្រ ជនងាយរងគ្រោះ ជនចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ និងទុរគតជននានា និងបានពាំនាំមកនូវការផ្តាំផ្ញើរសួរសុខទុក្ខ ព្រមទាំងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋអោយខិតខំប្រកបរបរចិញ្ចឹមជីវិតតាមលទ្ធភាពដែលអាចធ្វើទៅបាន។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនប្រជាពលរដ្ឋនាពេលនេះ ក្នុង១គ្រួសារទទួលបាន៖ – មុង១ – ភួយ១ – សារុង១- ក្រមា១- ទឹកបរិសុទ្ធ១យួរ- អង្ករ ២៥គ. ថវិកា ២ម៉ឺនរៀល ៕