បន្ទាយមានជ័យ: សេចក្តីរាយការណ៍ពីអាជីវករនៅផ្សាររោងក្លឿ ខេត្តស្រះកែវប្រទេសថៃបានអោយដឹងថាយ៉ាងហោចណាស់ ទំនិញមានតម្លៃជិត២លានបាតក្នុងតូបអាជីវករខ្មែរ ដែលត្រូវអគ្គីភ័យឆាបឆេះ កាលពីប្រមាណម៉ោងប្រមាណជា២យប់ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ ។
សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា បន្ទាប់ពីមានគ្រោះអគ្គិភ័យនេះ គេឃើញអាជ្ញាធរថៃ បានយករថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ផងដែរ ប៉ុន្តែដោយមើលឃើញ ពីស្ថានការណ៍កាន់តែខ្លាំងឡើងនោះ អាជ្ញាធរថៃបានសម្រេចប្រើប្រាស់ អេស្កាវទ័រ កាយផ្តាច់តូចឆេះ ជាមួយនឹងតូបមិនទាន់ឆេះចោល ដើម្បីកុំរាលដាលកាន់តែខ្លាំង។
ប្រភពព័ត៌មានពីសមត្តកិច្ចជួយអត្តរាគមន៍និងអាជីវករខ្មែរបញ្ជាក់ទៀតថា បើតាមសេចក្តីរាយការណ៍ជំហានដំបូងថា អគ្គិភ័យនេះបានឆេះបំផ្លាញតូបលក់ដូរ របស់អាជីវករខ្មែរ ប្រមាណជាង៣-៤តូប ហើយក្នុងមួយតូបៗ មានតម្លៃមិនក្រោម២លានបាតឡើយ ដោយទីតាំងឆេះនេះ ធ្លាប់កើតមានគ្រោះអគ្គិភ័យម្តងរួចមកហើយ កាលពីប៉ុន្មានឆ្នាំមុន៕ដោយ:ឃិន គន្ធា