ខេត្តព្រះសីហនុ ៖ព្រលឹង លោក អ៊ុង វត្ថា អាយុ ៣៦ឆ្នាំ ដែលគេអះអាងថាបានស្លាប់ដោយខ្យល់គ នឹង លើសឈាមក្នុងពេលផឹកស្រាស្រវឹង ហើយ ត្រូវបានក្រុមគ្រូសារ ធ្វើបុណ្យ តាមប្រពៃណី នឹង បាន យកទៅបញ្ចុះ នៅវត្តលើ (វត្តជោត្តញាណ)រូចរាល់អស់រយៈ២ថ្ងៃទៅហើយនោះ បែរជាផ្ទុះ អាភូត ហេតុមួយកើតឡើងដោយព្រលឹងនោះ បានមកសណ្ឋិតចូលរូបម្តាយមីង របស់ខ្លូន សុំអោយ ម្តាយ របស់ខ្លួនគាស់សពយកទៅបូជានៅឯវត្ត (វត្តឥទ្ទណាញ) ហៅវត្ត ក្រោមវិញ នឹងទាមទារក យុត្តិ ចំពោះការស្លាប់របស់ខ្លូន ដោយ អះអាងថា ខ្លូនត្រូវគេសម្លាប់ដោយរឹតក ក្នុងពេលផឹកស្រស្រវឹង ជា ហេតុបង្ករមានភាពភ្ញាក់ផ្អើលមនុស្សម្នាស្ទើរទូទាំងក្រុងព្រះសីហនុ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង៥៥នាទីរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះ សីហនុ ។
.បងស្រី ឈ្មោះ យន្ត ប៉ុក អាយុ ៤៩ឆ្នាំ ត្រូវជាម្តាយមីង លោក អ៊ុង វត្ថា (សព)ខាងលើ នៅពេល ខ្លូនគាត់ត្រូវព្រលឹងខ្មោច ក្មួយប្រុសចូលសណ្ឋិត បាននិយយារៀបរាប់ប្រាប់ថា រូបគាត់មិនមែនស្លាប់ ដោយ សារតែជំង្ងឺលើសឈាម ឬខ្យល់គអ្វីនោះទេ គឺរូបគាត់ត្រូវគារសម្លាប់ដោយសារយកខ្សែររិត កនៅក្នុងបន្ទប់ទឹក នៅពេលខ្លូនផឹកស្រវឹង ហើយ អ្នកដែលសម្លាប់នោះ ជាមនុស្សក្បែរខ្លូន តែម្តង ព្រម ទាំង បាន វាយ ក្បាលរបស់គាត់(សព)ឲ្យមានរបូសទៀតផង ។ប៉ុន្តែរជុំវិញ បញ្ហារនេះ ព្រលឹង ខ្មោច បានធ្វើការបញ្ជាក់ថា ទាំងនេះគ្រាន់តែជាប្រាប់ឲ្យ បងប្អូនឪពុកម្តាយ បានដឹងពីភាព អយុត្តិធម៏នែការ ស្លាប់ របស់គេតែប៉ុណ្ណោះ ហើយរឿងធ្វើការសើររើ ដើម្បីរកខុសត្រូវចំពោះផ្លូវច្បាប់កុំបាច់ធ្វើអ្វី គួរតែ បញ្ជប់ទៅ ពីព្រោះ រូបគេ(សព)ខ្លាច ប៉ះពាល់ដល់អានាគត់កូនៗចំនួន៣នាក់ ដែលនៅតូចៗមិនទាន់ ដឹងក្តី ប៉ុណ្ណោះរឿងដែលសំខាន់នោះគឺ ត្រូវតែធ្វើការគាស់សពរបស់ខ្លូន ឡើងវិញ រូចហើយយកទៅ បូជា នៅវត្ត(ឥទ្ទណាញ)ហៅវត្តក្រោមវិញពីព្រោះ រូបគេ(សព)មិនចង់នៅវត្ត ជោត្តណាញហៅវត្ត លើទេ។

.លោក ប៉ាន់ ខ្វាអាយុ៦០ឆ្នាំត្រូវជាឪពុក បានឲ្យដឹងថា ព្រលឹងជនរងគ្រោះដែលបាន មកចូល រូបនោះឈ្មោះ អ៊ុង វត្ថា ភេទប្រុស អាយុ៣៦ឆ្នាំ (កាលនៅរស់ជាអាជីវករលក់ដូរ) ។ ជនរងគ្រោះ បានស្លាប់ កាលពីថ្ងៃទី១៦មិថុនា ហើយត្រូវបានឪពុកម្តាយយកទៅបញ្ចុះកាលពីថ្ងៃទី១៨មិថុនា នៅវត្តលើ ក្រុងព្រះសីហនុ ។ ប្រពន្ធជនរងគ្រោះមាន ឈ្មោះ ឈិត សុផល អាយុ៣៥ឆ្នាំ មានកូន ៣នាក់ រួមមានៈ ទី១ឈ្មោះ អ៊ុង សារ៉ាវុធ ភេទប្រុស អាយុ១២ឆ្នាំទី២ឈ្មោះ អ៊ុង អង្គាវឌ្ឌ្យនៈ ភេទប្រុស អាយុ១០ឆ្នាំនិង ទី៣ឈ្មោះ អ៊ុង រ៉ាថេបភេទប្រុស ១ឆ្នាំកន្លះ។ប្រភពដ៏ដែលបានឲ្យដឹងទៀតថា ព្រលឹង ជនរងគ្រោះបានមកសណ្ឋិតចូលរូបម្តាយមីងរបស់ខ្លួនឈ្មោះ យន្ត ប៉ុក អាយុ៤០ឆ្នាំ ដើម្បីទាមទារ រកយុត្តិធម៌ មានដូចជា ៖ ទី១-ទាមទារឲ្យម្តាយបង្កើតរបស់ខ្លួនគាស់សពរបស់ខ្លួនដែលគេយកទៅ កប់នោះនៅវត្តលើនោះយកមកបូជានៅវត្តវិញ ។ ទី២-ការស្លាប់របស់ខ្លួនគឺមិនមែន ស្លាប់ដោយ សារ ខ្យល់គ និងជំងឺលើសឈាមទេ ការពិតគឺស្លាប់ដោយមានគេរឹតកសម្លាប់ពេលស្រវឹង ព្រោះមាន ស្នាម រឹតក និងជាំនៅកំភ្លៀងខាងឆ្វេង ឬខាងស្តាំ ។
.លោក ប៉ាន់ ខ្វា ជាឪពុកសពបានធ្វើការបញ្ជាក់នៅរសៀលថ្ងៃទីទី១៩វេលាម៉ោង១៥និង៣០ នាទីនេះថា ក្រុមគ្រួសាររបស់នឹងទៅ កាន់ស្នងការនគរបាលខេត្តព្រះសីហនុដើម្បី ស្នើរសុំគាស់ សាក សព យកទៅបូជាតាមអ្វីដែលព្រលឹងមកចូលរូបសុំយកទៅបូជា និង ស្នើរសុំអោយសមត្ថកិច្ចជួយ ពិនិត្យ លើរូបសាកសព ដើម្បីចង់ដឹងថាអ្វីដែលព្រលឹងបានមកប្រាប់វាជារឿងពិតឬយ៉ាងណា ហើយបើមានដូចមែននោះសូមអោយសមត្ថកិច្ចបើកការស៊ើបអង្កេត តាមនិតិវិធីផងដែរ៕


































