កំពង់ចាម៖ស្ត្រីប្រម៉ឹកដែលតែងតែប្រើអំពើហឹង្សាលើប្តីជារឿយៗត្រូវបានកំលាំងសមត្ថកិច្ច
អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរឃាត់ខ្លួនជាក់ស្តែងពីបទប្រើអំពើហឹង្សាក្នុងគ្រួសារដែលបណ្តាលអោយប្តីស្លាប់កាលពីម៉ោង2រំលងអាធ្រាតឈានចូលថ្ងៃទី20មិថុនា2016ប្រព្រឹត្ត
នៅភូមិបឹងទឹងឃុំទងត្រឡាចស្រុកស្រីសន្ធរខេត្តកំពង់ចាម ។
លោកហេងវណ្ណាអធិការនគរបាលស្រុកស្រីសន្ធរបានអោយដឹងថាស្ត្រីល្មើសត្រូវឃាត់ខ្លួនមានឈ្មោះអុករ៉ាអាយុ53ឆ្នាំមានទីលំនៅភូមិ-ឃុំកើតុហេតុខាងលើរីឯជនរងគ្រោះរហូ
តដល់ស្លាប់មានឈ្មោះយីយ៉ិតភេទប្រុសអាយុ56ឆ្នាំត្រូវជាប្តីរស់នៅក្នុងដំបូលផ្ទះតែមួយស្ត្រី
ល្មើសជាប្រពន្ធ ។ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថាជារឿយៗស្ត្រីឈ្មោះអុករ៉ាតែងតែផឹកស្រាស្រវឹងរករឿងប្តីឈ្មោះយីយ៉ិតមិនសូវលោះថ្ងៃទេតែបុរសជាប្តីមិនតបតស្រើនតែនៅស្ងៀម ។
ប្រភពបន្តថានៅវេលាម៉ោង2រំលងអាធ្រាតថ្ងៃទី20មិថុនា2016ស្ត្រីជាប្រពន្ធស្រវឹងស្រា
យ៉ាងខ្លាំងហើយក៏ឈ្លោះប្រកែកជាមួយប្តី(ជនរងគ្រោះ)រហូតយកកាំបិតចុងស្រូចចាក់ប្តី(យី
យ៉ិត)ចំក្រោមទងត្រចៀកខាងឆ្វេងមួយកាំបិតបណ្តាលអោយបុរសជាប្តីស្លាប់ភ្លាម1រំពេច។
លោកហេងវណ្ណាអធិការនគរបាលស្រុកស្រីសន្ធរបានអោយដឹងទៀតថាក្រោយពីទទួ
លពត៌មាននេះភ្លាមសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនស្ត្រីឈ្មោះ
អុករ៉ានាំមកអធិការដ្ឋានដើម្បីបំពេញសំណុំឯកសារតាមនិតិវិធីត្រៀមបញ្ជូនទៅព្រះរាជអជ្ញា
អមសាលាដំបូងខេត្តកំពង់ចាមដើម្បីចាត់ការតាមផ្លូវច្បាប់។រីឯសពជនរងគ្រោះត្រូវបានប្រ
គល់ជូនសាច់ញាតិយកទៅធ្វើបុណ្យបន្ទាប់ពីពិនិត្យសពរួច ។