ខេត្តរតនគិរីៈ បឹងកំសាន្តគឺបឹងមួយកន្លែងដែលកាលពីមុនប្រជាពលរដ្ឋនៅក្រុងបានលុងទាំងមូលធ្លាប់ងូតទឹកលេង និងលាងម៉ូតូជារៀងរាល់ថ្ងៃ ប៉ុន្តែក្នុងអំឡុងប្រមាណពីរឆ្នាំចុងក្រោយនេះចាប់ពីដើមឆ្នាំ២០១៥ និងឆ្នាំ២០១៦ ដោយអាកាសធាតុឡើងកំដៅនាឆ្នាំនេះ និងក្រុមហ៊ុនទឹកស្អាតរបស់ក្រុមហ៊ុនតាយសេងសម្រុកបូមខ្លាំងពេកដើម្បីយកមកចែកចាយធ្វើអាជីវកម្មជូនប្រជាពលរដ្ឋអោយប្រើប្រាស់ក្នុងក្រុងផងបច្ចុប្បន្នទឹកបឹងត្រូវបានរីងអាចចាប់ត្រីបាន។នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះរដ្ឋបាលជនផលខេត្តរតនគិរីបានចុះទៅហាមឃាត់អោយក្រុមហ៊ុនទឹកស្អាតរបស់ក្រុហ៊ុនតាយសេងផ្អាកការបូមទឹកចេញពីបឹងនេះ ដោយតម្រូវអោយក្រុមហ៊ុនរកប្រភពទឹកកន្លែងផ្សេងវិញព្រោះបឹងកំសាន្តនេះជាកន្លែងធ្លាប់លាញត្រីមេពូជ ហើយក៏ជាកន្លែងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងក្រុង លោកប៊ន ធារង្ស មន្ត្រីរដ្ឋបាលជលផលបានបញ្ជាក់ថា បឹងកំសាន្ថនេះរាល់ឆ្នាំមិនដែលរីងនោះទេឆ្នាំនេះជារដូវប្រាំងមិនទាន់មានភ្លៀងធ្លាក់ ដោយឡែកក្រុមហ៊ុនលីហុងស៉ីនចូលទៅបូមទឹកនេះដើម្បីយកទៅប្រើប្រាស់នៅក្នុងខេត្ត លោកនឹងឲ្យបញ្ឈប់ការបូមទឹកនេះជាបន្ទាន់ ។
នាយកក្រុមហ៊ុនតាយសេង លោកឧកញ៉ាលីហុងស៊ីនបានអោយដឹងថាបញ្ហានេះលោកទើបតែដឹងក្នុងរយៈពេល១ម៉ោងមុននេះបន្តិចទេដោយឯកឧត្តមអភិបាលខេត្តបានទូរស័ព្ទអោយលោកផ្អាកការបូមទឹកចេញពីបឹងកំសាន្តហើយអោយបូមចេញពីបឹងកន្សែងវិញប៉ុន្តែលោកថាបើកសិនផ្អាក់បូមពេលនេះប្រជាពលរដ្ឋអ្នកប្រើប្រាស់ទឹកស្អាតក្នុងក្រុងបានលុងគ្មានទឹកប្រើប្រាស់នោះទេហើយក្នុងពេលខាងមុខនេះលោករកកន្លែងជីកស្រះដោយខ្លួនឯងដើម្បីផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ។
ទាក់ទិននិងករណីនេះឯកឧត្តមប៊ូ ឡាំតំណាងរាស្ត្រខេត្តរតនគិរីបានឲ្យដឹងតាមទូរស័ព្ទនៅរសៀលនេះថាបឹងកំសាន្តនេះកាលពីមុនមានប្រភពទឹកស្អាតល្អណាស់សម្រាប់បងប្អូនជនជាតិភាគតិចរបស់ពួកគាត់ប្រើប្រាស់រហូតមកហើយឯកឧត្តមធ្លាប់បានលែងត្រីមេពូជរាប់ពាន់ក្បាលផងដែរ ។
ប៉ុន្តែបច្ចុប្បន្នមានគេសាងសង់ភោជនីយដ្ឋានលើបឹងនោះថែមទាំងអោយគេបូមទឹកយកធ្វើអាជីវកម្មផ្ទាល់ខ្លួនទៅវិញឯកឧត្តមបន្តថាធ្ងល់ណាស់ហេតុអ្វីជំនាញពាក់ព័ន្ធមើលមិនឃើញអោយគេយកបឹងធម្មជាតិរបស់រដ្ឋនេះធ្វើជាមុខរបរតាមចិត្តអញ្ចឹង៕ ដោយ យក្ស ឡោម