​ជនអន្តោប្រវេសន៍​វៀតណាម​ជាច្រើន​នាក់មក​ដេក​អង្រឹង​នៅ​ជិត​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​បាវិត​សង្ស័យ​ឆ្លងដែន​ខុសច្បាប់​៖​នុត​នាង​៖

0

ខេត្តស្វាយរៀង៖ថ្ងៃទី២១មិថុនា២០១៦វេលាម៉ោង៨•០០ព្រឹកមានជនអន្តោប្រវេសន៍វៀតណាមរាប់រយមកដេកក្នុងអង្រឹងរយីងរយោងនៅចំណុចខាងជើងច្រកទ្វាព្រំដែនអន្តរជាតិបាវិតចម្ងាយ១០០ម៉ែត្រស្ថិតនៅភូមិបាវិតកណ្តលសង្កាត់បាវិតក្រុងបាវិតសង្សយ័ថាគ្មានលិខិតឆ្លងដែនក៏ប៉ុន្តែគ្មានសមត្ថកិច្ចណាអើពើឡើយ។ទាក់ទិនករណីនេះដែរមន្ត្រីនគបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិបាវិតម្នាក់សុំមិនឲ្យបញ្ចេញឈ្មោះបានឲ្យដឹងថា ជនអន្តោប្រវេសន៍ជនជាតិវៀតណាមទាំនោះបានឆ្លងដែនតាមច្រករបៀងមកលេងល្បែងនៅកាស៊ីណូពេលចាញ់ល្បែងអស់មកចងអង្រឹងដេករយីងរយោងនៅជិតច្រកទ្វាព្រំដែនអន្តរជាតិបាវិតចម្ងាយ១០០ម៉ែត្រ សង្ស័យថាគ្មានលិខិតឆ្លងដែនលោកនិងរាយការណ៍ទៅថ្នាក់លើស្នើដសុំគោលការណ៍។ក៏ប៉ុន្តែសមត្ថកិច្ចឆ្លើយដាក់គ្នាមិនទទួលខុសត្រូវហើយបានចោទប្រកាន់ថា មានលោកឧកញ៉ាម្នាក់ ជាម្ចាស់ដីបានជួលដីទៅឲ្យជនជាតិវៀតណាមសង់រោងសម្រាប់ជួលឲ្យជនអន្តោប្រវេសន៍ទាំងអស់នេះស្នាក់នៅដោយខុសច្បាប់ ប្រឆាំងនិងប្រសាសន៍របស់សម្តេចក្រឡាហោមសខេង ប្រកាស់មិនឲ្យជួលដីឬផ្ទះនៅតាមព្រំដែន ទៅឲ្យជនបរទេស ជាពិសេសជនជាតិវៀតណាម ទោសបីជារូបភាពណាក៏ដោយ។បិតច្រករបៀងទាំងអស់ មិនអនុញ្ញាត្តឲ្យជនបរទេសឆ្លងដែនតាមច្រករបៀងឬនាំទំនិញចេញចូលតាមច្ររបៀងឡើយក៏ប៉ុន្តែ ជាក់ស្តែងសមត្ថកិច្ចវរៈការពារព្រំដែនច្រករបៀងកំពង់ស្ពានបានឲ្យជនជាតិវៀតណាមចូលតាមច្រករបៀងកំពង់ស្ពាននេះដោយឲ្យជនអន្តោប្រវេសន៍ទាំងនោះបង់ប្រាក់ក្នុងម្នាក់ៗចំនួន១សែនដុងស្មើ២ម៉ឺនរៀល។បើតាមសំដីជនជាតិវៀតណាមម្នាក់ដែលអះអាងថា ជាអ្នកជួលដីសង់រោងចងអង្រឹងជួលឲ្យជនជាតិវៀតណាមស្នាក់នៅនោះបានឲ្យដឹងថា រូបគេបានជួលដី ពីលោកឧកញ៉ាលីប៉ោយូ ថៅកែកាស៊ីណូ ពិភពថ្មី ក្នុងមួយខែតម្លៃ១៥០០ដុល្លា ជាច្រើនឆ្នាំមកហើយកាលពីមុនជួលដីនៅចំណុចខាងជើងផ្សាររាត្រី ក៏ប៉ុន្តែបច្ចុប្បន្នកន្លែងចាស់លោកឧកញ៉ាលីប៉ោយូបានសង់អាគារថ្មីក៏ឲ្យមកសង់រោងនៅជិតច្រកទ្វាព្រំដែនអន្តរជាតិបាវិតនេះ។រីឯបុរស់ម្នាក់អះអាងថាជាមេការរបស់លោកឧកញ៉ាលីបោយូ បាននិយាយថា លោកឧកញ៉ាទិញដីអស់ប្រាក់រាប់ម៉ឺនដុល្លា បើមិនជួលទុកដីឲ្យទំនេគឺ
ខាតចំណូល។រីឯលោកឧកញ៉ាលីបោយូម្ចាស់ដីនិងជាថៅកែកាស៊ីណូពិភពថ្មីមិនអាចទាក់ទងរកការបំភ្លឺបានទេ។photo_2016-07-21_17-49-04 photo_2016-07-21_17-48-59
ទាក់ទិនករណីនគបាលវរៈការពារព្រំដែនច្រករបៀងកំពង់ស្ពានមិនអាចសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី២១នេះ។ទោសបីជាយ៉ាងណាក៏ដោយមន្ត្រីនគបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិបាវិតបានមានប្រសាសន៍ថា លោកនិងរាយការណ៍ជូនថ្នាក់លើឲ្យមកពិនិត្យនិងស្នើសុំគោលការណ៍ចុះត្រួតពិនិត្យករណីជនអន្តោប្រវេសន៍ឆ្លងដែនខុសច្បាប់ខាងលើនេះពិព្រោះទីតាំងដែលជនអន្តោប្រវសន៍វៀតណាមមកដេកនេះគឺនៅក្នុងបរវេនរបស់ទីបញ្ជាការនគបាលអន្តោប្រវេសន៍ច្រកទ្វា
ព្រំដែនអន្តរជាតិបាវិតជាអ្នកគ្រប់គ្រង។