ខេត្តព្រះសីហនុ៖នាព្រឹកថ្ងៃទី20 ខែមិថុនា ឆ្នាំ២០១៦ ក្រុមកម្មកររោងចក្រRCI ប្រមាណជាង100នាក់ក្នុងចំណោមកម្មករជាង700នាក់ បាននាំគ្នាមកតវ៉ានៅមុខមន្ទីរការងារ ខេត្តព្រះសីហនុសាជាថ្មី ដើម្បីសុំឱ្យថ្នាក់ដឹកនាំមន្ទីរការងារជួយអន្តរាគមន៍ឱ្យថៅកែរោងចក្រមួយនេះដែលគេសង្ស័យថាក្ស័យធន,ចេញមកទទួលខុសត្រូវរឿងប្រាក់ឈ្នួលរបស់ពួកគេ។តាមប្រភពឱយដឹងថា រោងចក្រRCI ប្រហែលជាក្ស័យធនក៍ប៉ុន្តែភាគីថៅកែរោងចក្រមិនទាន់បានប្រកាសជាផ្លូវការទេ។ពេលនេះថៅកែដែលគេស្គាល់ថាជាជនជាតិអាមេរិកនោះបានគេចខ្លួនទៅអាមេរិកបាត់ហើយដោយមិនបានផ្ទេសិទ្ធឱ្យទៅអ្នកមួយដើម្បីចាត់ចែងការងារនៅរោងចក្រនេះដែរ។
ក្រុមកម្មករលើកឡើងថាមូលហេតុដែលពួកគេលើកគ្នាមកតវ៉ានេះដោយសារតែខាងរោងចក្រRCIមិនបើកប្រាក់ខែឱ្យពួកគាត់។
បច្ចុប្បន្ននេះពួកគេកំពុងជួបការលំបាកជាខ្លាំងសំរាប់សងថ្លៃបន្ទប់ជួល,ទឹក,ភ្លើង,បង់អង្គការ,ទិញបាយហូបប្រចាំថ្ងៃនិងចំណាយផ្សេងៗទៀត។
សូមបញ្ជាក់ថាបន្ទាប់ពីមានការតវ៉ាពីសំណាក់កម្មករជាច្រើនលើកមកនិងមានការសម្របសម្រួលពីមន្ទីរការងារជាមួយភាគីតំណាងរោងចក្រRCIដើម្បីដោះស្រាយការលំបាកចំពោះរបស់កម្មករនិយោជិត ពេលនេះក្រុមហ៊ុនផ្តល់ឱ្យកម្មករម្នាក់50$មុនសិន។
បើបងប្អូនណាព្រមទទួលយកអាចទៅបើកលុយនៅរោងចក្រRCI ចាប់ពីថ្ងៃនេះតទៅ។
ចំពោះប្រាក់ផ្សេងៗទៀតនឹងដោះស្រាយបន្តតាមនីតិវិធី។(មានបទសម្ភាសជាមួយកម្មករRCI)
បញ្ហាខាងលើនេះយើងនៅមិនទាន់អាចស្វែងរកការបំភ្លឺពីតំណាងរោងចក្រRCI បានទេនៅពេលនេះ។លោក រ៉ាម៉ា ប្រធានសហជីប ស៊ីខៅឌូ ដែលឈរការពារផលប្រយោជន៍កម្មករបាននបញ្ជាក់ដូច្នេះថា៖(មានvideo លោក រ៉ាម៉ាបញ្ជាក់)ទាក់ទិននឹងករណីខាងលើនេះ លោក យូវ ខេមរា ប្រធានមន្ទីរការងារឲដឹងដូច្នេះ(មានសំលេងលោកប្រធានមន្ទីរការងារ)តែយ៉ាងណាកម្មករថាបច្ចុប្បន្ននេះពួកគាត់ត្រូវការប្រាក់ខែរបស់គាត់ជាចាំបាច់ដើម្បីដោះស្រាយបញ្ហាចំពោះមុខ។កម្មករសំណូមពរសុំឱ្យ ភាគីពាក់ពន្ធ័ជាពិសេសសម្តេចតេជោសែនមេត្តា ជួយអន្តរាគមន៍ដើម្បីឲថៅកែរូតរៈបើកលុយឲពួកគាត់ផង៕