កំពង់ស្ពឺ ៖ អន្ទិតទើបសឹកពីបួស និងការប្រពន្ធថ្មីៗ បាននាំគ្នាស៊ីសាច់វត្តក្លែមស្រាសរជិះម៉ូតូត្រឡប់មកផ្ទះវិញបុកគូតគោយន្តដឹកអុសដាច់បំពុង.កស្លាប់ ។ ហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍នេះ បានកើតមានឡើង កាលពីវេលាម៉ោង ១៤ និង ១០នាទី ថ្ងៃទី
២០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតលើផ្លូវលេខ ៤៤ ចន្លោះគីឡូម៉ែត្រ ៨៤៨៥ ត្រង់ចំណុចភ្នំតូច ភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។លោកអនុសេនីយ៍ត្រីឯក ឆក ជា អធិការរង ស្រុកថ្ពង បានប្រាប់ថា មានម៉ូតូ C125 សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FJ.4641 បើកបរដោយឈ្មោះ ហុន សៅរីន ភេទប្រុស អាយុ 28ឆ្នាំ នៅភូមិឃុំកើតហេតុ បានបុកគោយន្តដឹកអុស កំពុងបើកស្របគ្នា ពីលិចទៅកើតបណ្តាលឲ្យអ្នកបើកមូតូ មុតចុងអុស
ធ្លាយបំពង់ក ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ។ លោកបន្តថា អ្នកគោយន្តកន្ត្រៃ បើករត់ បានជាង ១គ.ម ម្ចាស់ឈប់ទុកចោលចុះរត់គេចខ្លួនបាត់ ។
លោកអធិការងបន្តថា ជនរងគ្រោះដែលជិះម៉ូតូបុកគូតគោយបន្តដឹកអុសនោះទើបតែសឹកពីបួស និងរៀបការប្រពន្ធថ្មីនេះ ។ មុនពេលកើតជនរងគ្រោះ និងមិត្តភ័ក្ត្របាននាំគ្នាផឹកស្រា និងក្លែមសាច់ឆ្កែវត្តដែលខ្លួនបួសរៀន បន្ទាប់ពីផឹកស៊ីស្រវឹងហើយមេឃភ្លៀងជិះម៉ូតូត្រឡប់ទៅផ្ទះវិញយ៉ាងលឿនបានបុកគូតគោយន្តបណ្តាលឱ្យមុតធ្លាយបំពង់.កស្លាប់តែម្តង ។
បច្ចុប្បន្នសមត្ថកិច្ច យកមករក្សាទុនៅអធិការដ្ឋានដើម្បីរៀបចំកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។ ចំណែកសពជនរងគ្តោះប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពណី ៕