​កម្ពុជា​-​ថៃ សហការ​រុករក​ទីតាំង​បង្គោល​ព្រំដែន​លេខ​៦​រួមគ្នា​

0

 ឧត្តរមានជ័យ៖ កិច្ចសហប្រតិបត្តិការមួយបានធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីក្រុមការងារចំរុះកិច្ចការព្រំដែនកម្ពូជា ថៃ បានចុះសិក្សាបង្គោលព្រំដែនលេខ៦ ភាគីកម្ពុជាចូលរួមចំនួន១៣នាក់ ដឹកនាំដោយលោក ស បូរ៉ា អនុប្រធានក្រុមការងារបច្ចេកទេសវាស់វែងរុករកទីតាំងបង្គោលព្រំដែនកម្ពុជានិងថៃ ភាគីថៃ១៧នាក់ដឹកនាំដោយលោក វីរ:សេនីយ៍ទោ ឆៃរ៉ាត់ឆៃដាំរ៉ុងរួត អនុប្រធានក្រុមការងារបច្ចេកទេសវាស់វែងរុករកទីតាំងបង្គោលព្រំដែនថៃនិងកម្ពុជា។ក្រុមការងារចំរុះទាំង២ភាគីបានទៅដល់ទីតាំងនិងបានរួមគ្នាកាប់ព្រៃរាវមីន បានចំនួន១គ្រាប់ប្រភេទ ៦៩ នៅបរិវេណបង្គោលព្រំដែនលេខ៦នោះ។នៅម៉ោង៨និង៣០នាទីថ្ងៃ ខែ ឆ្នាំដដែល កំលាំងប៉ុស្តិ៍ភ្នំត្បាល់ក៏បានចុះល្បាតពីចំណុចប៉ុស្តិ៍ដល់ចំណុចល្អាងមាន់ងាប់ចំណុចVA(០៤២៧៣ ៨៩០១០)ដឹកនាំដោយលោកព្រិនបាលឯក អាង រ៉ានី នាយរងប៉ុស្តិ៍និងកំលាំង៥នាក់សហការជាមួយយោធាចំនួន៦នាក់ ដឹកនាំដោយលោកព្រិនបាលឯក សំ វី មេបញ្ជាការរងកងអនុសេនាតូចលេខ៦នៃវរ:សេនាតូចកងការពារព្រំដែន៤០៣ ចំណុះយោធភូមិភាគទី៤ តែនៅគ្រប់ចំណុចគោលដៅគ្មានអ្វីប្រែប្រួលនោះទេ៕IMG_3540 IMG_3541 IMG_3542