​នាក់​នេសាទ​ខុសច្បាប់​ប្រុស​ស្រី​ចំនួន​១៦​នាក់​ត្រូវបាន​ចាប់ខ្លួន​បញ្ជូន​មកកាន់​ទីបញ្ជាការ​ដើម្បី​សួរនាំ​

0

សៀមរាប អាវុធហត្ថខេត្តសហការជាមួយកំម្លាំងខណ្ឌរដ្ឋបាលជលផលសៀមរាបឆ្មក់បង្ក្រាបករណីនេសាទខុសច្បាប់នៅចំណុចរាំងឆ័ត្រ ស្ថិតនូវក្នុងឃុំកំបុងឃ្លាំង ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាបកាលពីវេលាម៉ោង ១១យប់ ក្នុងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ មកទល់ព្រឹកក្នុងថ្ងៃទី២១ ខែមិថុនាឆ្នាំ២០១៦ ហើយឈានដល់ធ្វើការចាប់ខ្លួនបានជនសង្ស័យដែលរកសុីបទល្មើសនេសាទខុសច្បាប់ប្រុសស្រីចំនួន១៦នាក់ ហើយនិងដកហូតបានវត្ថុតាងរួមមានកាណូតធ្វើសកម្មភាពប្រព្រឹត្តបទល្មើសចំនួន១១គ្រឿង និងឧបករណ៏នេសាទខុសច្បាប់ សាច់សីុបចំនួន១១គ្រឿង ព្រមទាំងដងសីុបចំនួន១១គូរ ស្មើនិង២២ដង រួចហើយបញ្ជូនមកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីសួរនាំបន្ត។20160621_101833
លោកវរះសេនីយ៏ ឯក ស្រីយូរ៉ា មេបញ្ជាការ រង កងរាជអាវុធហត្ថខេត្តបានបញ្ជក់ថា ការប្រតិបត្តិបទល្មើសដែលជនសង្ស័យបានប្រកបមុខរបរខុសច្បាប់នេសាទនៅក្នុងរដូវហាមឃាត់ ហើយដោយមានការសហការជាមួយខណ្ឌរដ្ឋបាលជលផលសៀមរាបដែលនៅចំណុចរាំងឆ័ត្រព្រុំប្រទល់កំពុង ភ្លក់ជាប់និងកំពុងឃ្លាំង ស្ថិតនូវក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប
ចំណែកឯជនសង្ស័យទាំង១៦នាក់ត្រូវបានសមត្ថកិច្ចជលផលកំពុងធ្វើការសួរនាំនៅក្នុងទីបញ្ចាការកងរាជអាវុធហត្ថនៅទ្បើយ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ជលផលបន្ត។
ទោះបីជាសមត្ថកិច្ចបានធ្វើការបង្ក្រាបយ៉ាងណាក៏ដោយ ក៏គេនៅសង្កេតឃើញបទល្មើសជលផលហាក់បីដូចជាកើតព្រោងព្រៀតនូវទ្បើយ។ដោយគឿនវេត