​បែកធ្លាយ​ពលរដ្ឋ​នៅ​ស្រុក​បាទី​មាន​ជីវភាព​ប្រសើរ​ព្រោះ​មាន​ថៅកែ​បោះ​ទន់​អោយ​ផលិត​ស្ករត្នោត​ក្លែងក្លាយ​

0

 

តាកែវ ៖ ការផលិតស្ករត្នោតក្លែងក្លែងកំពង់កក្រើកក្នុងភូមិថ្មសរ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីមានថៅកែដ៏ល្បី១រូបនៅផ្សារច្បារអំពៅជាអ្នកផ្ដល់ទុន។ បេីយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅភូមិថ្មសរបានប្រាប់ថា ពួកគាត់មានជីវភាពរីកចម្រើនបន្ទាប់ពីបានលោកថៅកែម្នាក់នៅផ្សារច្បារអំពៅបានបោះទុនអោយពួកគាត់ផលិតស្ករត្នោតក្លែងក្លាយ ហើយថៅកែរូបនោះមិនប្រាប់់ឈ្មោះគាត់ជាសាធារណៈនោះទេ។ យោងតាមសេចក្ដីរាយការណ៏បានអោយដឹងថាការផលិតស្ករត្នោតក្លែងក្លាយបានប្រើប្រាស់វត្ថុធាតុដើមរួមមានស្ករសរ ទឹក ប្រេងសណ្ដែក អំបិល និងវត្ថុផ្សេងៗជាច្រើនទៀត។ ពលរដ្ឋបន្តទៀតថាក្រោយកាផលិតស្ករត្នោតក្លែងក្លាយទាំងនេះរួចពួកគាត់នាំគ្នាយកស្ករទាំងនោះដឹកតាមរថយន្ដឬរម៉កយកទៅអោយលោកថៅកែនៅផ្សារច្បាអំពៅទាំងអស់ ហើយការផលិតស្កររបស់អ្នកភូមិថ្មសរក្នុងមួយថ្ងៃមិនក្រោម១០តោននោះទេ។ ពលរដ្ឋបន្តអោយដឹងទៀតថាការដែលពួកគាត់ផលិតស្ករត្នោតក្លែងក្លាយនេះបាន គឺមានការផ្ដល់ទុនពីថៅម្នាក់នៅច្បារអំពៅដោយគាត់បានដឹកស្ករសរយកមកអោយពួកគាត់រាប់តោនពេលផលិតហើយលោកថៅកែរូបនោះបានមកប្រមូលស្ករត្នោតក្លែងក្លាយនេះទៅចូលឃ្លាំងរបស់គាត់វិញឬពេលខ្លះពួគាត់ផលិតរួចដឹកយកទៅដោយខ្លួនឯង។ជុំវិញករណីខាងលើអ្នកយកព័ត៏មានយើងនៅមិនអាចរកឈ្មោះលោកថៅកែនៅផ្សារច្បាអំពៅដែលជាអ្នកផ្ដល់ទុនអោយមានការផលិតស្ករត្នោក្លែងក្លាយនោះបាននៅឡើយទេ។ ស្កត្នោត_210182826047415_2027707084_oចំណែកលោក កេត ព្រង់ ប្រធាមន្ទីឧស្សាហកម្មនិងសិប្បកម្មខេត្តតាកែវបានអោយដឹងថាលោកនៅមិនទាន់ទទួលបានព័ត៏មាននេះនៅឡើយទេ តែលោកទើបតែដឹងក្រោយពេលដែលអ្នកយកព័ត៏មានសាកសួរនេះទេ។ លោកបន្ដទៀតថាការផលិតស្ករត្នោតក្លែងក្លាយខុសពីវត្ថុធាតុដើមគឺខុសច្បាប់ហើយការផលិតបែបនេះគឺខុសទាំងស្រុងព្រោះមិនមានច្បាប់អនុញ្ញាតិនោះឡើយ។ បើទោះជាលោក កេត ព្រង់ អះអាងបែបនេះក៏ដោយតែលោកថាមិនហា៑នចុះទៅពិនិត្យដោយផ្ទាល់នោះទេ ដោយលោកចាំមើលខាងក្រុមមន្ត្រីមូលដ្ឋានចុះទៅមួយជំហ៊ានសិនចាំលោកចុះទៅពិនិត្យតាមក្រោយ។