សៀមរាប: លោកវរះសេនីត្រីទូចប៊ុនធឿនអធិការស្រុកអង្គរធំបានបញ្ចក់ប្រាប់កម្ពុជាថ្មីអោយដឹងថានូវវេលាម៉ោងប្រមាណជាង៤ល្ងាចក្នុងថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៦ មានភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់និងរន្ទះបានបោកបក់មកលើឃុំពីរឃុំជប់តាត្រាវ និងឃុំលាងដៃរបស់ស្រុកអង្គរធំខេត្តសៀមរាប ហើយបណ្តាលផ្ទះប្រជាពលរដ្ឋប្រមាណជាង២៤ខ្នងផ្ទះ
ត្រូវបានដួលរលំនិងបុើងដំបូល ហើយនិងធ្វើអោយប្រជាពលរដ្ឋម្នាក់បានស្លាប់ដោយ
សាររន្ទះបាញ់ខណះរូបគាត់ទៅធ្វើចំការដំទ្បូងមីនៅក្នុងទឹកដីស្រុកអង្គរជុំ។
លោកវរះសេនីត្រីទូចប៊ុនធឿនអធិការស្រុកអង្គរធំបានបន្តទៀត ថាបុរសដែលស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍រន្ទះបាញ់នេះមានឈ្មោះរឹក ជាតិ ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិពងទឹក ឃុំជប់តាត្រាវស្រុកអង្គរធំខេត្តសៀមរាប បានត្រូវរន្ទះបាញ់ស្លាប់នៅក្នុងចំការដំទ្បូងមីស្ថិតនូវក្នុងភូមិអន្ទិតសុខ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។
លោកអធិការស្រុកអង្គរធំបានបញ្ចក់ទៀតថា នៅស្រុកអង្គរធំ មានភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់ប៉ះពីរឃុំគឺឃុំលាងដៃនិងឃុំជប់តាត្រាវបណ្តាលអោយរលំផ្ទះប្រជាពលរដ្ឋអស់ចំនួន២៤ខ្នងដួលរលំនិងរបើកដំបូល។
លោកវរះសេនីត្រីទូចប៊ុនធឿនអធិការស្រុកអង្គរធំបានបន្តទៀតថាមកទល់ថ្ងៃទី២០ខែមិថុនា
ឆ្នាំ២០១៦នេះកំលាំងរបស់លោកបានជួយរើនិងធ្វើផ្ទះជូនពួកគាត់ផងដែរហើយ។
ចំណែក លោកអធិការស្រុកពួកក៏បានប្រាប់កម្ពុជាថ្មីអោយដឹងថា នៅស្រុកពួកក៏មានប៉ះភ្លៀង
លាយទ្បំខ្យល់កន្ត្រាក់ប៉ះទៅលើឃុំពីរគឺ ឃុំរើលនិង ឃុំល្វាក្នុងស្រុកពួកបណ្តាលអោយ
រលំផ្ទះចំនួន៤ខ្នងនិងប៉ើងដំបូលផ្ទះចំនួន៦ខ្នង ហើយនៅឃុំល្វា បានរលំផ្ទះចំនួន
១ខ្នងនិងប៉ើងដំបូលផ្ទះចំនួន៤ខ្នង(ខូចខាតសម្ភារៈជាច្រើន)
គួរបញ្ជាក់ផងដែរថាមួយរយៈនេះមានឧប្បត្តិហេតុគ្រោះមហន្តរាយធម្មជាតិកើតឡើងញឹកញាប់ណាស់ អាស្រ័យដូចនេះលោកឃឹមប៊ុនសុងអភិបាលខេត្តសៀមរាបសូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់គួរគប្បីមានការប្រុងប្រយ័ត្នអោយបានខ្ពស់រាល់ពេលដែលអាកាសធាតុមានការផ្លាស់ប្តូររកកលចង់ភ្លៀង ហើយសូមបងប្អូនប្រជាពលរដ្ឋត្រូងនាំគ្នារកកន្លែងដែលមានសុវតិភាព ហើយបងប្អូនត្រូវបិទទូរស័ព្ទដៃដែលបងប្អូនប្រើប្រាស់នោះ៕ដោយគឿនវេត