​លោក មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​បាន​បដិសេធថា​លោក​មិន​ពាក់​ព​ន្ធ័​ក្នុង​រឿង​ដោះលែង​រថយន្ត​ដឹកឈើ​គ្រញូង​១​គ្រឿង​ជា​ថ្នូរ​ទឹកប្រាក់​ជាង​១​ម៉ឺន​ដុល្លា​នោះទេ​

0

ខេត្តកំពង់ឆ្នាំង៖ប្រភពព័ត៌មានធ្លាយចេញពីមន្ត្រីកងរាជអាវុធហត្ថខេត្តមួយចំនួនដែលបានអោយរូបភាពបង្ហោះតាមហ្វេស្បុកពេលចាប់បានឡានដឹកឈើក្រញូង ហើយត្រូវមេបញ្ជាការដោះលែងវិញនោះបានអោយដឹងថា៖ លោកវរៈសេនីយទោ ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅម៉ោង៧និង៣៥នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ បានដឹកនាំកម្លាំងដេញចាប់រថយន្តដឹកឈើគ្រូញូង១គ្រឿងម៉ាកកាមរីឆ្លាម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-7492 គឺដេញតាមប្រម៉ាញ់តាំងពីស្រុកបរិបូណ៌ រហូតដល់ចំណុចភូមិក្តុលចាស់ ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការផ្ទុះអាវុធចំនួន៥គ្រាប់ទាំងព្រឹកផងដែរទើបចាប់បាន និងក្រោយមកលោកផ្កាយ១ មាស សុវណ្ណ មេបញ្ជាការបានបញ្ជារអោយដោះលែងរយន្តនោះវិញ ជាថ្នូរនិងប្រាក់ជាង១ម៉ឺនដុល្លា។
ប្រភពព័ត៌មានពីមន្ត្រីចុះបង្ក្រាបនោះបានអះអាងថា៖ រថយន្តដឹកឈើគ្រញូងនេះដឹកចេញពីព្រុំដែនខ្មែរថៃមានឈើហ៊ុបដុំធំៗចំនួន៣ដុំ និងឈើក្រញូងបន្ទះចំនួន២សន្លឹកផ្សេងទៀត មានទទឹង៣តឹក កម្រាស់១តឹក ប្រវែងជាង២ម៉ែត្រ ក្នុង១បន្ទះៗតម្លៃប្រមាណ២ម៉ឺន សរុបជាមួយរថយន្តតម្លៃប្រមាណមិនក្រោមពី៨ម៉ឺនដុល្លាឡើយ ពេលនោះអ្នកបើកបរម្នាក់ក៏បានចាប់ខ្លួនផងដែរ ។ ប៉ុន្តែក្រោយម្ចាស់រថយន្តបានចរចារយះពេលជាង៣ម៉ោង ជាមួយលោក មាសសុ វណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តរួចមក ក៏ត្រូវបានកូនចៅគេធ្វើការដោះលែងវិញដោយស្ងាត់ៗ គឺថ្នូរនឹងទឹកប្រាក់ជាង១ម៉ឺនដុល្លា។ លោកហង្សសុជាតិ 2 លោកសូរិន្ទីរ៉ាវឌ្ឍិន 4 DSC09147 លោកមាសសុវណ្ណ DSC09149 1
ទាក់ទងនិងរឿងចោទប្រកាន់នេះ នៅល្ងាចថ្ងៃទី២០ ខែមិថុនា នេះលោកផ្កាយ១ មាស សុវណ្ណ មេបញ្ជា ការកងរាចអាវុធហត្ថខេត្តកំពង់ឆ្នាំង បាននិយាយតាមទូរសព្ទ័អោយដឹងថា៖ លោកមករៀននៅភ្នំ ពេញ២ខែហើយ និងនៅ១ខែទៀតទៅចប់ ចំណែកការងារនៅទីបញ្ជាការ លោកបានប្រគល់សិទ្ធិអោយ លោក សូរិន្ទី រ៉ាវុឌ្ឍិន ជាមេបញ្ជាការរងស្តីទីទទួលខុសត្រូវរួម រឿងខាងលើនេះលោកមិនមានការពាក់ពន្ធ័ឡើយ សូមសួរទៅលោក សូរិន្ទី រ៉ាវុឌ្ឍិន ចុះទើបដឹង។ ចំណែកលោក សូរិន្ទី រ៉ាវុឌ្ឍិន បានរាយការណ៍អោយលោកដឹងថា រឿងនេះមិនពិតដូចទំព័រហ្វេស្បុក និងវេបផ្សាយគេចុះផ្សាយឡើយ។
ដោយឡែក លោក សូរិន្ទី រ៉ាវុឌ្ឍិន មេបញ្ជាការរងកងរាជអាវុធខេត្តស្តីទី នៅល្ងាចថ្ងៃទ២០ ខែមិថុនា នេះ ទូរសព្ទ័លោកអ្នកយកព័ត៌មានយើង បានតេចូលចំនួន៥លើក គឺតេចូលរហូតតែលោកមិនទទួលឡើយ។ ដោយឡែក លោក ហង្ស សុជាតិ ជាមេបញ្ជាការរង ដែលជាអ្នកដឹកនាំកម្លាំងបង្ក្រាបករណី ចាប់រថយន្តដឹកឈើក្រញូងខាងលើនេះ យើងបានតេចូលចំនួន៤ដងទើបលោកទទួល តែនៅពេលលោកទ ទួលលោកបានឆ្លើយយ៉ាងខ្លីថា លោកមិនមែនជា ហង្ស សុជាតិ ទេរួចក៏បានបិតទូរសព្ទ័ភ្លាមតែម្តង។
ជុំវិញករណីនេះគេមិនដឹងថា ស្វាឬពពែទេ ជាអ្នកស៊ីបាយនោះ ដែលរឿងនេះមន្ត្រីកងរាជអាវុធហត្ថខេត្តជាច្រើនាក់មិនពេញចិត្តនិងទង្វើខាងលើនេះឡើយ ស្នើសុំលោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត និងលោក ឈួរ ចន្ទ័ឌឿន គណបញ្ជាការឯកភាពខេត្ត ជួយស្រាវជ្រាវផងកុំមើលរំលងអោយសោះ ព្រោះគឺជាឥទ្ធិពលរបស់ថ្នាក់ដឹកនាំម្នាក់ ត្រូវតែរកហេតុផលអោយឃើញ ព្រោះថាបើគ្មានការពាក់ព័ន្ធទេនោះហេតុម្តេចមន្ត្រីអាវុធហត្ថចុះបង្ក្រាប បានបង្ហោះរូបឡានដឹកឈើក្រញូងអោយគេឃើញវាយប្រហារមេបញ្ជាការខ្លួនឯងធ្វើអី បើជាមាសពិតជាមិនខ្លាចភ្លើង ខ្លាចអីនឹងទទួលខុសត្រូវចំពើការចោទប្រកាន់ខាងលើនេះ៕