នារី​ជា​គ្រូបង្រៀន​ម្នាក់​បាន​ចូល​សំរាក​នៅផ្ទះ​សំណាក់​មួយកន្លែង បន្ទាប់ពី​បានមក​រៀន​បំពេញវិជ្ជា​នៅ​សាលា​វិទ្យាល័យ​ហ៊ុនសែន​ភូមិ​ថ្មី​

0

ខេត្តរតនគិរី៖ នារីជាគ្រូបង្រៀនម្នាក់បានចូលសំរាកនៅផ្ទះសំណាក់មួយកន្លែង បន្ទាប់ពីបានមករៀនបំពេញវិជ្ជានៅសាលាវិទ្យាល័យហ៊ុនសែនភូមិថ្មី បានបាត់ម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៦ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ទៅ១១និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅផ្ទះសំណាក់(យីហោ)ហាវៃ ស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។បើតាមសម្តីនាងរងគ្រោះឈ្មោះ ផាន់ ជូន ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិ០៥ ឃុំត្រពាំច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ជាគ្រូបង្រៀននៅសាលាបឋមសិក្សាស្រុកកូនមុំ បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ នៅវេលាម៉ោង៧និង១០នាទីព្រឹកនាងខ្ញុំបានមករៀនបំពេញវិជ្ជានៅសាលាវិទ្យាល័យហ៊ុន សែន ភូមិថ្មី ក្រុងបានលុង ហើយនាងខ្ញុំបានចូលទៅជួលបន្ទប់ផ្ទះសំណាក់(យីហោ)ហា វៃ នៅបន្ទប់លេខB1 លុះព្រឹកឡើងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នាងខ្ញុំបានចេញទៅរៀនលុះម៉ោង១០នាងខ្ញុំត្រឡប់ចូលផ្ទះសំណាក់វិញក្នុងចន្លោះម៉ោង១០ទៅ១១និង៤៥នាទីព្រឹក នាងខ្ញុំសំរាកក្នុងបន្ទប់លុះចេញទៅរៀនវិញក៏បាត់ម៉ូតូឌ្រីមស៊េរីឆ្នាំ២០១៦ពណ៌ខ្មៅ ស្លាកលេខរតនគិរី ១C-៧០៦០ តួលេខ៩៤៧០៥៤៤ នាងខ្ញុំបានដាក់ពាក្យបណ្តឹងទៅស្នងការនគបាលខេត្តបន្ទាប់មកគាត់បញ្ជូនទៅប៉ុស្តិ៍វិញ ។ករណីនេះលោក រុំ សារិទ្ធ នាយប៉ុស្តិ៍សង្កាត់បឹងកន្សែង បានបញ្ជាក់ថារឿងនេះលោកបញ្ជូនសំណុំរឿងអោយថ្នាក់លើហើយ រឿងយ៉ាងណានោះសួរទៅថ្នាក់លើចុះ ។photo_2016-07-21_19-12-37 photo_2016-07-21_19-12-32 photo_2016-07-21_19-12-30

ដោយឡែក លោកហួត បុរី អធិការនគរបាលក្រុងបានលុងបានអោយសារព័ត៌មានដឹងថាចំពោះម្ចាស់ផ្ទះសំណាក់ខាងលើនេះ អោយដាក់កាំម៉ារ៉ាសុវត្ថិភាព និងមានសន្តិសុខយាមត្រឹមត្រូវដូចផ្ទះសំណាក់គេដទៃទៀត ក៏ប៉ុន្តែម្ចាស់ផ្ទះសំណាក់នេះមិនព្រមធ្វើតាមការណែនាំរបស់លោកអធិការនោះឡើយ ។បើតាមប្រភពពីមន្ត្រីប៉ូលិសតូចតាចនៅក្នុងខេត្តរតនគិរីបានឲ្យដឹងដែរថា ផ្ទះសំណាក់នេះមិនព្រមធ្វើតាមការណែនាំរបស់អធិការក្រុង ព្រោះម្ចាស់ផ្ទះសំណាក់ខាងលើនេះអាងមន្ត្រីនគរបាលនៅស្នងការដ្ឋានខេត្តរតនគិរី ដែលមានឋានៈជាស្នងការរង។
ចំពោះការបាត់ម៉ូតូនៅផ្ទះសំណាក់ហាវៃខាងលើនេះម្ចាស់ផ្ទះបានបញ្ជាក់តាមទូរស័ព្ទថាការបាត់បង់ខ្ញុំមិនទទួលខុសត្រូវឡើយ ។

សូមបញ្ជាក់ថាផ្ទះសំណាក់ហាវៃនេះមានការបាត់បង់ម៉ូតូរបស់ភ្ញៀវចំនួនពីរលើកមកហើយ ផ្ទះសំណាក់មិនព្រមទទួលខុសត្រូវនោះទេ ដោយគ្រាន់តែលើកហេតុផលនិងពាក្យបដិសេធន៍ថាមិនព្រមសងតែប៉ុណ្ណោះ ហើយសមត្ថកិច្ចហាក់បីដូចជាមានការធ្វើព្រងើយកន្តើយមិនអន្តរាគមន៍ក្នុងការបាត់បង់ទ្រព្យសម្បតិ្តរបស់ភ្ញៀវនោះទេចំពោះផ្ទះសំណាក់ហាវៃមួយនេះ។ សូមផ្តាំផ្ញើ់រភ្ញៀវជាតិ និងអន្តរជាតិដែលមកកំសាន្តនៅខេត្តរតនគិរីកុំទៅសំរាកនៅផ្ទះសំណាក់ដែលមានឈ្មោះ (យីហោ)ហាវៃ ប្រយ័ត្នបាត់បង់ទ្រព្យសម្បត្តិព្រោះផ្ទះសំណាក់នេះមិនទទួលខុសត្រូវការបាត់បង់ទ្រព្យសម្បត្តិរបស់ភ្ញៀវដែលមកសំរាកនោះឡើយ ៕ ដោយ យក្សឡោម