ប្រជាកសិករ​ដែល​រង​គ្រោះ​ដោយសារ​សត្វ​ដង្កូវ​ស៊ី​ដំណាំ​ស្រូវ ព្រួយបារម្ភ​ពី​ការខ្វះខាត​ស្បៀង និង​ពូជស្រូវ​

0

សៀមរាប៖ ប្រជាពលរដ្ឋរសនៅក្នុងភូមិស្លែង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលរងគ្រោះដោយសារសត្វដង្កូវហ្វូង ស៊ីបំផ្លាញស្រូវពង្រោះរបស់ពួកគាត់នោះ បានត្អូញត្អែថា ពួកគាត់អាចព្រឈមនឹងការខ្វះខាតស្បៀង និងពូជស្រូវ នៅរដូវបង្កបង្កើនផលនេះ និងសុំឲ្យអាជ្ញាធរIMG_0535ជួយដល់ពួកគាត់។នៅដើមរដូវវស្សារនេះ ស្រូវពង្រោះរបស់ពួកគាត់ ត្រូវបានសត្វដង្កូវវាយលុកបំផ្លាញខ្ទេចខ្ទី ប្រជាពលរដ្ឋបានត្អូញត្អែថា បន្ទាប់ពីមានសត្វដង្កូវហ្វូងបំផ្លាញដូច្នេះ ប្រជាពលរដ្ឋបានខិតខំរិះរកវិធីទប់ស្កាត់ផ្សេងៗតាមការណែនាំរបស់មន្ត្រីកសិកម្ម ប៉ុន្តែវីធីណែនាំនោះ ប្រសិទ្ធភាពចំពោះសត្វដង្កូវហ្វូងទាំងនោះឡើយ ពួកគាត់និយាយថា បើកាលពីមេឃក្តៅ ដង្កូវវាចេញមកស៊ីស្រូវ ពួកគាត់បានបាញ់ថ្នាំពុលម្តងរួចហើយ ប៉ុន្តែនៅពេលនេះស្រាប់តែវាផ្ទុះកើតឡើង ម្តងទៀត តាមរយៈការញាស់របស់ពងដង្កូវដែលនៅក្នុងដី។
អភិបាលរងខេត្តសៀមរាប លោកគឹម ឆៃហៀង បានមានប្រសាសន៍តាមទូរស័ព្ទថា ចំពោះបញ្ហាដង្កូវ បំផ្លាញដំណាំស្រូវនេះ អាជ្ញាធរខេត្តបានត្រៀមលក្ខណៈជួយប្រជាពលរដ្ឋរួចរាល់ហើយ ក្នុងនោះក៏មានការចុះបង្រៀនពីវិធីកំចាត់សត្វដង្កូវដល់ពួកគាត់ផងដែរ។ លោកបន្តថា ជាមួយនឹងវិធានការទាំងនោះ អាជ្ញាធរក៏បានត្រៀមពូជស្រូវសម្រាប់ជួយសង្គ្រោះ ក្នុងករណីដំណាំស្រូវពលរដ្ឋមានការខូចខាតធ្ងន់ធ្ងរ។
លោក បន្តថា បច្ចុប្បន្ននេះ តំណាំស្រូវពលរដ្ឋនៅឃុំស្រណាល មានលក្ខណៈធូរស្រាលហើយ ប៉ុន្តែវា បានចាប់កើតមាននៅក្នុងឃុំរោងគោ ស្រុកក្រឡាញ់ ដែលមានព្រំប្រទល់ជាប់គ្នា។ លោកបន្តថា ក្រៅពីស្រុកក្រឡាញ់ នៅឃុំឃុនរាម ស្រុកបន្ទាយស្រី ក៏មានករណីសត្វដង្កូវចេញមកបំផ្លាញដំណាំសណ្តែកពលរដ្ឋអស់ជាង១០ហិកតាដែរ លោកបន្តថា បច្ចុប្បន្នអាជ្ញាធរ ពុំទាន់មានតួរលេខពិតប្រាកដអំពីការបំផ្លាញនេះទេ៕IMG_0565 IMG_0554 IMG_0562 IMG_0559 IMG_0573 IMG_0574 IMG_0540 IMG_0543 IMG_0549 IMG_0535 វេហាស៍