កណ្ដាល: យុវជនម្នាក់ត្រូវបានប៉ូលិសស្រុកកណ្ដាលស្ទឹង សហការណ៍ជាមួយសមត្តកិច្ចប៉ុស្តិ៍ចុះល្បាតស្ទាក់ឆែកឆេរកឃើញម្សៅពណ៍សថ្លាសង្ស័យជាថ្នាំញៀនចំនួន៦កញ្ចប់កាលពីល្ងាចថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៦វេលាម៉ោង១៣និង០៥នាទីនៅចំណុះភូមិកាប់លាវឃុំទ្រាស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។
លោក.ម៉ែន.ចាន់រិទ្ធិ.អធិការស្រុកកណ្ដាលស្ទឹងបានឲ្យទូរទស្សន៍អប្សរាយើងដឹងថា:ក្រោយពីអធិការស្រុកបានសហការណ៍ជាមួយកំលាំងប៉ុស្តិ៍រដ្ផាបាលឃុំទ្រាចុះល្បាត.ហើយស្ទាក់ធ្វើការឆែកឆេរកឃើញម្សៅពណ៍សថ្លាសង្ស័យជាថ្នាំញៀនចំនួន៦កញ្ចប់តូចនៅនិងហោប៉ៅខោខាងឆ្វេងយុវជនម្នាក់ឈ្មោះលន់.សុខគា.អាយុ២២ឆ្នាំរស់នៅភូមិកាប់លាវឃុំទ្រាស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល.មុខរបរមិនពិតប្រាកដ ហើយជាមុខសញ្ញាដែលកំពុងចែកចាយ។
លោក.ម៉ែន.ចាន់រិទ្ធិ.បានបញ្ជាក់ថា:ក្រោយពីបានឆែកឆេហើយរកឃើញថ្នាំញៀនទៅលើយុវជនម្មាក់នេះ.យើងបាធ្វើការឃាត់ខ្លួនរួមទាំងវត្ថុតាងថ្នាំញៀន៦កញ្ចប់កំលាំងជំនាញយើងបានរៀបចំកសាងសំណុំរឿងដើម្បីធ្វើការបញ្ជូនទៅកាន់ស្នងការដ្ផាននគបាលខេត្តកណ្ដាលចាត់ការបន្តតាមនិតិវិធីច្បាប់៕ដោយ.ខាត់.សុឃឿន