ក្មេងស្ទាវ​២​ក្រុម​ចេញពី​ក្លឹប​ទាស់​ពាក្យសំដី​គ្នា​បង្ក​ហិង្សា​ដេញ​វាយ​គ្នា​យ៉ាង​អានាធិបតេយ្យ​បង្ក​ការភ្ញាក់ផ្អើល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

​ភ្នំពេញ ៖ ក្មេងស្ទាវ​២​ក្រុម​ដែល​មាន​គ្នា​ជា​ច្រើន​បាន​ចូល​ក្នុង​ក្លិប​ដែលមាន​យីហោ ហាយ​ក្លិប បន្ទាប់​ពី​រាំលេង​ផឹកស៊ី​យ៉ាង​សប្បាយ​ហើយ​មាន​ការទាស់ទែង​គ្នា​នៅក្នុង​ក្លិប​ត្រូវបាន​សន្តិសុខ​ដេញ​ចេញ​មក​ខាងក្រៅ​ក៏​ធ្វើអោយ​ពួកគេ​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​អានាធិបតេយ្យ​នៅលើ​ផ្លូវ​

សាធារណៈ​បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​ឈានចូល​ថ្ងៃ​ទី​២៥​ខែ​ឧសភា​ឆ្នាំ​២០១៤ នៅ​ក្បែរ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល តាម​បណ្ដោយ​ផ្លុវ​មុនី​រ៉េត ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​
​យោង​តាម​សមត្ថកិច្ច​ដែល​ចុះ​មក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​បានអោយដឹងថា ហេតុការណ៍​ដែល​ក្មេងស្ទាវ​បើកឆាក​ប្រយុទ្ធ​គ្នា​តាម​ដងផ្លូវ​នេះ​ផ្ដើមឡើង​ដោយ​ពួកគេ​ចូល​ផឹកស៊ី​រាំ​សប្បាយ​ក្នុង​ក្លិប​យីហោ ហាយ​ក្លិប ដោយ​ទាស់​ពាក្យសំដី​គ្នា និង​ឌឺដង​គ្នា​ទៅវិញទៅមក​រហូត​ចេញ​មក​វិញ​ក៏​មាន​ការផ្ទុះ​ហិង្សា​ដេញ​វាយតប់​គ្នា​ដូច​ក្នុង​រឿង​ភាគ​ចិន ភ្លាមៗ​នោះ​ដោយ​សមត្ថកិច្ច​ទទួលបាន​ព័ត៌មាន​ក៏​ចុះ​មក​អន្តរាគមន៍​ក៏​ធ្វើ​ការឃាត់ខ្លួន​បាន​យុវជន​២​នាក់​និង​បក្ខពួក​ផ្សេង​បាន​រត់គេចខ្លួន​បាត់អស់​បន្ទាប់ពី​សមត្ថកិច្ច​ម​ក​ដល់​។​បច្ចុប្បន្ន​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ក្រុម​ក្មេងស្ទាវ​ទាំងអស់​អោយមាន​ការភ្ញាក់ផ្អើល​ដល់​គេ​ឯង​ទាំង​យប់​នេះ​មក​ធ្វើ​ការសាកសួរ​អប់រំ​និង​ហៅ​ឪពុកម្ដាយ​ធ្វើ​កិច្ចសន្យា​យក​ទទួល​យក​កូន​ត្រឡប់ទៅផ្ទះ​វិញ​។​
​តើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គួរ​មាន​វិធានការ​យ៉ាង​ដូចម្ដេច​ចំពោះ​ក្រុមក្មេងស្ទាវ​ដែល​តែងតែ​បង្ក​ភាព​អានាធិបតេយ្យ​ចេញពី​ក្លឹប​ហាយ ផឹកស៊ី​ស្រវឹង​បង្ក​ជំលោះ​តាម​ដងផ្លូវ ពេល​ខ្លះ​ក៏​មាន​ផ្ទុះអាវុធ​ថែមទៀត ដែល​បាន​កើតឡើង​ច្រើនលើក​ច្រើនសារ ប៉ុន្តែ​ហាក់ដូចជា​គ្មាន​សមត្ថកិច្ច​អើពើ​ចំពោះ​បញ្ហា​នេះ​សោះ​៕

1 2 3