ខេត្តក្រចេះ៖សមត្ថកិច្ចចម្រុះដឹកនាំដោយលោកទេព វាសនាប្រធានមន្ទីរវប្បធម៍និងវិចិត្រសិល្បះខេត្តក្រចេះគ្រោមការសម្របសម្រួលដោយលោកសោវុទ្ធីព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះចុះបង្គ្រាបទីតាំងចម្លងឌីសខុសច្បាប់ហេតុការនេះធ្វេីឡេីងកាលពីវេលាម៉ោង១០និង១៥នាទី នៅអែបផ្សារសាម្គីក្រចេះក្រុងក្រចេះ៕
ក្នុងនោះសមត្ថកិច្ចក៏បានចាប់ ឃាត់ខ្លួនម្ចាស់ទីតាំងអាជីវកម្មមួយនេះ ព្រមទាំងរឹបអូសបានសម្ភារៈជាគ្រឿងថតចម្លងស៊ីឌី ព្រមទាំងស៊ីឌី ចំនួនជិត២ពាន់បន្ទះ។
ម្ចាស់អាជីវកម្មដែលរងការចោទថាបានលួចធ្វើអាជីវកម្មលក់ជួលសីឌី និងធ្វើអាជីវម្ម ថតចម្លងដោយខុសច្បាប់មានរយះពេលរាប់សិបមកហើយនោះ ឈ្មោះ គីម ម៉ូវ អាយុ៥០ ឆ្នាំរស់នៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ។បើតាមការលើកឡើងពីសមត្ថកិច្ចបានបង្ហើបប្រាប់ថា ការចុះបង្ក្រាបទីតាំងលក់ ជួល និងថតចម្លងស៊ីឌី ខុសច្បាប់នេះ គឺធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនផលិតកម្ម អាជីវកម្មសីឌីក្នុងស្រុកមួយ។
ការចុះបង្ក្រាបទីតាំងជួល លក់ និងថតចម្លងស៊ីឌី របស់អាជ្ញាធរខេត្តក្រចេះនេះ ត្រូវ បានគេមើលឃើញថា ជាសកម្មភាពការចុះចាប់បង្ក្រាបជាលើកទី២ បន្ទាប់ពីមានទីតាំង ជួល លក់ និងថតចម្លងស៊ីឌីក្លែងក្លាយខុសច្បាប់មួយនៅស្រុកឆ្លូង ត្រូវបានសមត្ថកិច្ចចុះ ចាប់បង្ក្រាបកាលពីថ្ងៃទី៣ ខែមិថុនា ក្នុងនោះក៏បានចាប់ឃាត់ខ្លួននិងនាំខ្លួនម្ចាស់់អាជីវ កម្មមួយនេះ មកតុលាការផងដែរ។
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានឲ្យដឹងថា ជនជាម្ចាស់ទីតាំងថតចម្លង ស៊ីឌី ខុសច្បាប់មួយកន្លែងនេះឈ្មោះគីម ម៉ូវ គឺក្រោយការឃាត់ខ្លួន ត្រូវបាននគរបាល បញ្ជូនខ្លួនទៅសាលាដំបូងនៅរសៀលថ្ងៃទី២១ ខែមិថុនា នេះដើម្បីបន្តចំណាត់ការ៕