គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង​សហការី បាន​អញ្ជើញ​សួរសុខទុក្ខ​កុមារ​កំពុង​សម្រាក ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប និង​នាំយក​ថវិកា​មួយចំនួន​ជូន​ដល់​មន្ទីរពេទ្យ​

0

ខេត្តសៀមរាប៖ ព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៦នេះ លោកជំទាវ គួយ ណាលីន អនុប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញសួរសុខទុក្ខកុមារកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប និងនាំយកphoto_2016-06-22_13-09-00ថវិកាមួយចំនួនជូនដល់មន្ទីរពេទ្យនេះផងដែរ។មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ គួយ ណាលីន អនុប្រធានគណៈកម្មាធិការសាខា បានបញ្ជាក់ពីការយកចិត្តទុក្ខដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅ ទូទាំងប្រទេស ជាពិសេស បងប្អូនប្រជាពលរដ្ឋមានកូនតូចក្រីក្រ មានជំងឺច្រើន ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ ជាងនៅទៅទៀតមន្ទីរពេទ្យកុមារអង្គរ ជាមន្ទីរពេទ្យដែលព្យាបាលជំងឺកុមារអាយុក្រោម ១៦ឆ្នាំដោយមិនយកថវិកាទេ។ ហើយដើម្បីចូលរួមចំណែកការងារមនុស្សធម៌ជួយសង្គ្រោះជីវិតកុមារកម្ពុជា ទើបសាខាកាកបាទក្រហកម្ពុជា ខេត្តសៀមរាប នាំយកនូវថវិកាមួយចំនួនឧបត្ថដល់មន្ទីរពេទ្យនេះ។
ថវិកាដែលបានផ្ដល់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នាពេលនេះបានមកពីឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា សៀមរាប និង លោកជំទាវ គួយ ណាលីន អនុប្រធានគណៈកម្មាធិការសាខា ថវិកា ២ពាន់ដុល្លារអាមេរិក សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ថវិកា ៥ពាន់ដុល្លាអាមេរិក លោកជំទាវ ទោម ចន្ថា សមាជិការកមូលនិធីទ្រទ្រង់សកម្មភាពមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ថវិកា ១លានរៀល លោកជំទាវ ហោ សាយ័ន្ត សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ថវិកា ១លានរៀល លោកស្រី អ៊ាន សុខា ប្រធានក្រុមហ៊ុន រតនា ខូអបភើរេសិន និងសំណង់ ថវិកា ២លានរៀល សរុបថវិកា ចំនួន ៧ពាន់ដុល្លារអាមេរិក និង៤លានរៀល៕photo_2016-06-22_13-08-48 photo_2016-06-22_13-08-53 photo_2016-06-22_13-08-43 photo_2016-06-22_13-08-28 photo_2016-06-22_13-09-05 photo_2016-06-22_13-09-14 photo_2016-06-22_13-08-56 photo_2016-06-22_13-09-17 ដោយ វេហាស៍