តំណាង​ចលនា​យុវជន​កម្ពុជា​នាំយក​អំណោយ​ឯកឧត្តម​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​ចែកជូន​ប្រជាពលរដ្ឋ​២២​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់នៅ​ភូមិ​ជ្រុង ឃុំ​កិ​ចុង ស្រុក​បរ​កែវ​

0

ខេត្តរតនគិរី៖ តំណាងចលនាយុវជនកម្ពុជា១៥៧ ដឹកនាំដោយលោកគង់ សារ៉ាត់ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន២២គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ទ្រាក់បើងphoto_2016-06-22_17-02-43ដំបូលផ្ទះនៅភូមិជ្រុង ជុំកិចុង ស្រុកបរកែវ។ តាមការលើកឡើយពីសំណាក់លោកស្រីកុយ កុសល អភិបាលរងស្រុកបានអោយដឹងថា ហេតុការណ៍គ្រោះធម្មជាតិខាងលើនេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ បណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន២២ខ្នងផ្ទះ បើងដំបូលអស់គ្មានសល់។ ក្នុងនោះដែរសាលារៀនមួយខ្នងត្រូវបានខ្យល់បោកបក់ដួលរលំទាំងស្រុង និងមានកុមារ៤នាក់ ស្រី២នាក់ រងរបួសហើយត្រូវអាជ្ញាធរស្រុកអន្តរាគមន៍បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ។ មានប្រសាស្ត្រសំណេះសំណាលនាឱកាសនេះលោក គង់ សារ៉ាក់ បានពាំនាំមកនូវការសាកសួរសុខទុក្ខ និងការចូលរួមសោកស្តាយពីសំណាក់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំង២២គ្រួសារព្រមទាំងបានលើកឡើងថា ដោយមើលឃើញពីការលំបាករបស់បងប្អូនដែលជួបគ្រោះធម្មជាតិខ្យល់កន្ទ្រាក់បើុងដំបូលផ្ទះនាពេលនេះ ចលនាយុវជនកម្ពុជា១៥៧ដែលមានឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ជាស្ថាបនិកបានចាត់រូបលោកនាំយកអំណោយជាគ្រឿងឧបភោគបរិភាគមកជូនពុកម៉ែបងប្អូនដើម្បីជួយសម្រួលការលំពាក ថ្វីត្បិតតែអំណោយដែលយកមកចែកជូននាពេលនេះមិនអាចឆ្លើយតបតាមតំរូវការក៏ពិតមែន តែនេះគឺជាវប្បធម៌នៃការចែករំលែករបស់ចលនាយុវជនកម្ពុជា១៥៧ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាយើងដែលតែងតែជួយគ្នាទៅវិញទៅមកក្នុងគ្រាក្រ គ្រាមានទុក្ខលំបាកជាដើម ។

អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋទាំង២២គ្រួសារនាពេលនេះក្នុង១គ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ អំបិល២គីឡូក្រាម ស្ករស២គីឡូក្រាម និងថវិកា៥០ពាន់រៀលផងដែរ៕photo_2016-06-22_17-02-28 photo_2016-06-22_17-02-56 photo_2016-06-22_17-02-01 photo_2016-06-22_17-02-15 photo_2016-06-22_17-03-09 ដោយ យក្ស ឡោម