ខេត្តបន្ទាយមានជ័យ ៖ សមិត្ថកិច្ចចំរុះមានមន្ត្រីកសិកម្មខេត្តបានសហការណ៍ជាមួយមន្ត្រីនាយកដ្ឋាននីតិកម្មនៃក្រសួងកសិកម្មរុក្ខាប្រញាញ់ ដឹកនាំដោយលោក អ៊ិត ភុំ ប្រធានការិយាល័យវិវាទនាយកដ្ឋាននីតិកម្ម និងមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តចំនួន៨នាក់ទៀតចុះស្រាវជ្រាវនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ យោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ទ្រើឌីង បានសង្ស័យថាមានផ្ទះមួយកន្លែង ដាក់តាំងលក់ ថ្នាំកសិកម្មដែលម្ចាស់ផ្ទះមានឈ្មោះ ចាន់ សេងឡាយ ប្រុសអាយុ៣២ឆ្នាំ រស់ នៅភូមិ សូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដោយ សង្ស័យថាផ្ទះនោះដាក់លក់ថ្នាំកសិកម្មរំលោភកម្មសិទ្ធបញ្ញា ។
លោក អ៊ិត ភុំ បាននិយាយថាក្រោយពេលសមិត្ថកិច្ចចំរុះ ធ្វើការត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់រួចមកពុំបានរកឃើញថ្នាំកសិកម្មដាក់លក់នោះមានរំលោភកម្មសិទ្ធបញ្ញានោះទេគ្រាន់តែមានម៉ាកយីហោរប៊ីដុង ដបដូចគ្នាននិងម៉ាក យី ហោ រផ្សងគ្នាតែប៉ុណ្ណោះមួយក្រុមហ៊ុន លឹម ប៊ុនហេង ត្រេឌិងខូអិលធីឌី (ម៉ាកយីហោforwasate) និងមួយទៀតក្រុមហ៊ុនទ្រើឌីង(មានម៉ាកយីហោ4P។លោក អ៊ិត ភុំ បានបញ្ជាក់ទៀតថាថ្នាំកសិកម្មដែលដាក់លក់ដូចគ្នានោះសមិត្ថកិច្ចចំរុះបានឲ្យម្ចាស់ផ្អាកលក់បណ្តោះអាសន្នសិនពេលដែលមិត្ថកិច្ចយកថ្នាំនោះយកទៅពិនិត្យនៅក្រសួងកសិកម្មថាថ្នាំកសិកម្មនោះមានភាពក្រក្រតីនោះទើបឲ្យម្ចាស់ផ្ទះដាក់លក់ដូចដើមវិញ។បើតាមកាអះអាងរបស់ម្ចាស់ផ្ទះដាក់លក់ថ្នាំកសិកម្មនោះបាននិយាយប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាថ្នាំប្រភេទកសិកម្មដាក់ស្រែនេះមានឈ្មោះ ប៊ិអាប់៤៨ របស់ក្រុមហ៊ុនប៊ិអាប់នៅប្រទេសចិនក្រុមហ៊ុនបានមកធ្វើការទំនាក់ទំនងជាមួយម្ចាស់ផ្ទះឈ្មោះ សេង ឡាយ ជាយូរខែមកហើយរួចបានចុះមកត្រួតពិនិត្យតាំងដាក់លក់និងប្រភេទដីទៀតទើបឲ្យម្ចាស់ផ្ទះនេះដាក់លក់ថ្នាំនេះតែម្តងហើយការដាក់លក់នេះទើបបានប្រហែល៣ខែតែប៉ុណ្ណោះស្រាប់តែថ្ងៃទី២២នេះមានក្រុមហ៊ុនផ្សេងធ្វើការប្តឹងថារំលោភកម្មសិទ្ធបញ្ហាទៅវិញ៕ ដោយ:ឃិន គន្ធា