លោក ស៊ុំ សំអន នាយក​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា ផ្ដល់ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ១៥​គ្រួសារ (​រលំ ៦​ខ្នង របើក ៩​ខ្នង )

0

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៦ នៅសាលាស្រុកប្រាសាទបាគង លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១៥គ្រួសារ (រលំWhatsApp-Image-20160622 ៦ខ្នង របើក ៩ខ្នង ) ដែលរងគ្រោះដោយខ្យល់សារកន្ទ្រាក់កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ មកពី ១០ភូមិ នៃឃុំចំនួន៥ ក្នុងស្រុកប្រសាទបាគង ខេត្តសៀមរាប។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ស៊ុំ សំអន នាយកសាខា ក៏បានសំដែងនូវការសោកស្តាយអាណិតអាសូរ ចំពោះបងប្អូនដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិនឹកស្មានមិនដល់នៃការវិនាសកម្មដែលធ្វើឲ្យបាត់បង់ ខូចខាតផ្ទះសម្បែង របស់បងប្អូនដែលបានខិតខំកសាងនូវជីវភាពរបស់ខ្លួន ហើយលោកក៏បានបន្ត សូមបងប្អូនកុំអស់សង្ឃឹមត្រូវតស៊ូបន្តទៀតដើម្បី ជីវភាពក្រុមគ្រួសារ។អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនដល់ក្រុមគ្រួសាររងគ្រោះនាពេលនេះមានគ្រួសាររលំផ្ទះទទួលបាន អង្ករ២៥គីឡូក្រាម ស័ង្កសី១០សន្លឹក និងថវិកា១០ម៉ឺនរៀចំពោះគ្រួសាររបើកដំបូលទទួលបាន អង្ករ២៥ គីឡូក្រាម តង់កៅស៊ូ១ និងថវិកាចំនួន៣ម៉ឺនរៀល៕WhatsApp-Image-20160622 (5) WhatsApp-Image-20160622 (6) WhatsApp-Image-20160622 (1) WhatsApp-Image-20160622 (2)