ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋមានការយល់ដឹងខ្ពស់ពីពីសុវត្តិភាពចំណីអាហារនិងការដាក់តាំងលក់រាល់ទំនិញខូចគុណភាពហួសការបរិច្ឆេទ ដោយមានការវេចខ្ចប់ត្រឹមត្រូវនិងរក្សារអនាម័យល្អ នេះជាការលើកឡើងរបស់សមត្ថកិច្ចកាំកុងត្រូលនិងប៉ូលីសសេដ្ឋកិច្ចក្រសួងការចុះត្រូតពិនិត្យលើទំនិញនៅតាមទីផ្សារដែលកំពុងធ្វើចរាចរលក់ដូរនៅព្រឹកថ្ងៃទី២២ខែមិថុនា២០១៦នៅផ្សារភ្នំស្រុកក្នុងភូមិឈូក ឃុំ ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចកាំកុងត្រូលនិងប៉ូលីសសេដ្ឋកិច្ចក្រសួង បានចុះត្រូតពិនិត្យលើទំនិញនៅតាមទីផ្សារដែលកំពុងធ្វើចរាចរលក់ដូរណែនាំអាជីវករក្នុងនោះ មិនមានការដាក់តាំងលក់ទំនិញខូចគុណភាពនិងទំនិញគ្មានស្លាកសញ្ញា និងហាមឃាត់នោះទេ។លោកហុង លៀង អនុប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា: តាមការណែនាំពីលោកស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត អនុញ្ញាតអោយចុះ ត្រួតពិនិត្យរាល់ទំនិញដែលធ្វើចរាចរនៅទីផ្សារត្រូវតែឃ្លាំមើលនិងត្រួតពិនិត្យដោយយកចិត្តទុកដាក់ពីមន្ត្រីជំនាញ។ហើយក្រុមអាជីវករមួយចំនួនក៏ត្រូវបានឲ្យផ្តិតមេដៃធ្វើកិច្ចសន្យាក្នុងការបញ្ឈប់នាំទំនិញខូចគុណភាពនិងគ្មានយីហោលក់ដូរតទៅទៀត។លោក ហុង លៀង បានបញ្ជាក់បន្តទៀតថាចំពោះ អាជីវករបានធ្វើកិច្ចសន្យាហើយនៅតែបន្តនាំចូលរាល់ទំនិញខូចគុណភាព ដាក់លក់តទៅទៀតត្រូវប្រឈមចំពោះមុខច្បាប់។សមត្តកិច្ចចម្រុះ បានសំណូមពរផងដែរ ការទិញទំនិញគ្រប់ប្រភេទរបស់ពលរដ្ឋ ត្រូវពិនិត្យអោយបានច្បាស់លាស់ កាលបរិច្ឆេទ គុណភាពម្ហូបអាហារ មុនយកទៅបរិភោគឬទៅប្រើប្រាស់៕ ដោយឃិន គន្ធា