(ភ្នំពេញ)៖ ឈ្មួញដ៍មានអំណាចម្នាក់ឈ្មោះ គ្រី យ៉ា ដោយ បានអួតអាងថាខ្លួនមានកូនអ្នកធំម្នាក់ឈ្មោះ គឿន ភារម្យ ត្រូវជាកូនរបស់លោក ឌុល គឿន មកកាងពីក្រោយខ្នង ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាម្ចាស់អាជីវកម្មបូមខ្សាច់ទន្លេដ៍ធំ មានរថយន្ដតូចធំ ដឹកដី ដឹកខ្សាច់ទៅ មកឥត ឈប់ឈរមួយកន្លែង ដែលមានទី តាំងស្ថិតនៅតាម បណ្ដោយផ្លូវបេតុងច្រកចូលសាលាវិទ្យាល័យជាស៉ីមចំរើនរដ្ឋ ស្ថិតក្នុង ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ត្រូវបានប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់ នៅទីតាំងក្បែរ ដេប៉ូបូមខ្សាច់និងសិស្សវិទ្យាល័យចំរើនរដ្ឋតែម្ដងបានសម្ដែងនូវការមិនពេញចិតនិងរិះគន់ចំៗចំពោះអាជីវកម្មបូមខ្សាច់យ៉ាងអនាធិប្បតេយ្យរបស់លោក គ្រី យ៉ា សាជាថ្មីម្ដងទៀត ហើយថា រាល់ការបូមខ្សាច់ម្ដងៗបណ្ដាលឲ្យទឹកហូរចូលលំ នៅដ្ឋានរបស់ពួកគាត់ដោយពិបាកធ្វើដំណើរស្ទើរស់នៅលែងបានខណៈម្ចាស់អាជីវកម្មបូមខ្សាច់នេះបំរើតែផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួននិងមិនមានភាពទទួលខុសត្រូវលើផលប៉ះពាល់ទាំងនេះឡើយ។ជាពិសេសរាល់ពេលរថយន្ដដឹកដី ដឹកខ្សាច់ បើកបរទៅមកបណ្ដាលឲ្យហុយទ្រលោម ទាល់តែបិតទ្វារទើបហូបបាយកើតដោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់ពួកគាត់ក្នុងការរស់នៅប្រចាំថ្ងៃ។មិនតែប៉ុណ្ណោះរាល់ការបើកបរដឹកដី ដឹកខ្សាច់ទៅមក បណ្ដាល ឲ្យជ្រុះដីធ្លាក់រប៉ាត់រប៉ាយពេញផ្លូវដោយមិនបានគ្របដណ្ដប់ឲ្យបានត្រឹមត្រូវតាមលក្ខណះស្តង់ដាបច្ចេកទេសរបស់សាលារាជធានីភ្នំពេញដែលបានដាក់ជូនជាច្រើនចំណុចនោះឡើយ។ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺផ្លូវបេតុង មួយខ្សែដែលស្ថិតនៅ ច្រកចូលវិទ្យាល័យជាស៉ីមចំរើនរដ្ឋ ដែលបំរើឲ្យផលប្រយោជន៍រួមរបស់រដ្ឋកំពុងរងការបំផ្លិចបំផ្លាញជាបណ្ដើរៗហើយព្រោះផ្លូវបេតុងមួយខ្សែនេះបច្ចុប្បន្នបានក្រាលគ្របដណ្ដប់ពីលើសុទ្ធតែដីខ្សាច់ទៅហើយប្រសិនបើអាជ្ញាធរមូលដ្ឋានខណ្ឌឫស្សីកែវមិនយកភ្នែកមើលនិងអាជ្ញាធរពាក់ព័ន្ធមិនមានវិធានការទប់ស្កាត់ទេនោះច្បាស់ជាសុខភាពរបស់ប្រជាពលត្រូវទ្រុឌទ្រោមនិងផ្លូវលំ ផ្លូវបេតុង តូចធំនិងផ្លូវជាតិ លេខ៥ ច្បាស់ជាត្រូវ រងការបំផ្លិចបំផ្លាញជាក់ជាពុំខានក៍ ព្រោះតែអាជីវកម្មបូមខ្សាច់ដឹកដី ដឹកខ្សាច់ របស់បុគ្គលមាន អំណាចឈ្មោះ គ្រី យ៉ា នេះឯង។
បុរសវ័យ៤០ឆ្នាំម្នាក់ឈ្មោះរឿន រុំ មានមុខរបរជាអ្នកបើកបរ រថយន្ដ និងជាប្រជាពលរដ្ឋរស់នៅ ភូមិឡកំបោរ សង្កាត់ ស្វាយ ប៉ាកខណ្ឌឫស្សីកែវ បានស្នើរសុំតាមរយះភ្នាក់ងារ យកព័ត៌មានរបស់អង្គភាព ទូរទស្សន៍អប្សារ៉ាប៉ុស្ដិ៍លេខ១១ ដើម្បីជួយផ្សាយ ឲ្យអាជ្ញាធរពាក់ព័ន្ធមេត្តាជួយត្រួតពិនិត្យ មើលបញ្ហាទាំងអស់នេះផងជាពិសេសស្នើរសុំក្ដីអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា មេត្តាជួយ អន្តរាគមន៍ទប់ស្កាត់ចំពោះដេប៉ូបូម ខ្សាច់និងរថយន្ដដឹកដីដឹកខ្សាច់របស់ឈ្មួញដ៍មានអំណាចម្នាក់ឈ្មោះគ្រី យ៉ា នេះផង បើមិនដូចច្នេះទេ ផ្លូវលំ ផ្លូវបេតុង តូចធំ និងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវដែល ជាផលប្រយោជន៍រួមរបស់រដ្ឋ ច្បាស់ជាត្រូវខ្ទិចខ្ទីរ និងសុខ ភាពរបស់ប្រជាពលរដ្ឋ ស្លូតត្រង់ អាជីករលក់ដូរផ្សេងៗ ច្បាស់ជាត្រូវទ្រុឌទ្រោមជាក់ ជាពុំខាន ។
ជាមួយគ្នានោះដែរ មានយុវតីវ័យ១៦ឆ្នាំ២នាក់-ម្នាក់មាន ឈ្មោះ សឿន សុធី និងម្នាក់ទៀតឈ្មោះ លៀប ហាំងតាំង គឺជាសិស្សថ្នាក់ទី៩នៃវិទ្យាល័យជាស៉ីមចំរើនរដ្ឋក៍បានលើក ឡើងព្រមៗប្រាប់អ្នកសារព័ត៌មានថា រាល់ពេលចេញពីផ្ទះ ទៅរៀនម្ដងៗដោយពុំទាន់ដល់សាលារៀនផងក៍ត្រូវប្រឡាក់សំលៀកបំពាក់អស់ទៅហើយក៍ព្រោះតែរថយន្ដដឹកដី ដឹកខ្សាច់ បើកបរលឿនៗទៅមកប្រឈមនិងគ្រោះថ្នាក់ចរាច រថែមទៀតផងប្រសិនបើអាជ្ញាធរមូលដ្ឋានព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅតែបណ្ដែតបណ្ដោយឲ្យឈ្មួញជាម្ចាស់អាជីវកម្មបូមខ្សាច់ឈ្មោះគ្រី យ៉ា មានទាំងរថយន្ដ តូចធំ ដឹកដី ដឹកខ្សាច់ធ្វើចរាចរយ៉ាងគគ្រឹកគគ្រេងប្រមូលផលប្រ យោជន៍តែបុគ្គលផ្ទាល់ខ្លួនតាមទំនើងចិតបែបនេះដោយអាជ្ញាធរមិន ចាត់វិធានការទប់ស្កាត់ទេនោះ ផ្លូវជាតិលេខ៥ ផ្លូវលំ ផ្លូវបេតុ ងតូចធំរបស់រដ្ឋជាច្រើនខ្សែរនៅក្នុងភូមិសាស្ត្រ ខណ្ឌឫស្សីកែវច្បាស់ជាត្រូវរងការបំផ្លិចបំផ្លាញទាំងស្រុងមិនខាន ។
ដោយឡែក សម្រាប់អាជ្ញាធរមូលដ្ឋានខណ្ឌឫស្សីកែវវិញ ដែលមានលោក កូប ស្លេះ ជាអភិបាលរងទទួលបន្ទុកផ្នែក សណ្ដាប់ធ្នាប់សារណៈបានប្រាប់ភ្នាក់ងារ ទូរទស្សន៍អប្សារ៉ា ប៉ុស្ដិ៍លេខ១១ តាមទូរស័ព្ទថា កុំសូវចាប់អារម្មណ៍រឿងអា ជីវកម្មបូមខ្សាច់និងពេក ព្រោះខ្ញុំជាប់ប្រជុំនៅសាលាក្រុង រវល់ខ្លាំងណាស់ តែប្រសិនមានប្រជាពលរដ្ឋចង់ប្ដឹងលោក
និងចាំទទួលបណ្ដឹង ។
រីឯម្ចាស់អាជីវកម្មបូមខ្សាច់ឈ្មោះ គ្រី យ៉ា ដែលបានអួតអាង ថាមានមានលោក គឿន ភារម្យ ត្រូវជាកូនរបស់លោក ឌុល គឿន កាងនៅពីក្រោយខ្នងនោះ ភ្នាក់ងារយកព័ត៌មានរបស់ អង្គភាព ទូរទស្សន៍អប្សារ៉ាប៉ុស្ដិ៍លេខ១១ មិនអាចទំនាក់ទំ នងសុំការបំភ្លឺបានឡើយព្រោះខលទូរស័ព្ទចូលជាច្រើនដងតែមិនលើក៕ ហាស់ កំសាន្ដ