ប្រជា​ពលរ​ដ្ធ​រសនៅ​ភូមិ​ជ្រោះ​តា​សោម​នាំគ្នា​និយាយ​រិះគន់​អាជ្ញាធរ​មូល​ដ្ធា​ន​ថាបើ​កដៃ​អោយ​អ្នកស្រី​តេង​និ​ចាក់ដី​លុប​ផ្លូវទឹក​

0

ខេត្តកំពត៖ប្រជាពលរដ្ធ រស់នៅភូមិ ជ្រោះតាសោម ឃុំប្រសាទភ្នំខ្យង បាននាំគ្នានិយាយ រិះគន់លោកមេឃុំថា បើកភ្លើងខៀវអោយអ្នកស្រី តេង និ ចាក់ដីលុបផ្លូវទឹក បណ្តាលអោយទឹកលិចដំណាំនិងផ្ទះសំបែងរបស់ពួកគាត់។លោកឌីពៅនិងអ្នកស្រីសាយ ខៀន បានប្រាប់អ្នកយកព័តphoto_2016-06-23_14-54-24មានយើងថា ការចាក់នេះមកពីលោកមេឃុំបើកដៃអោយបានជា អ្នក ស្រី តេង និ ហានចាក់ដីលុបផ្លូវទឹកយ៉ាងនេះ។សារព័តមានយេីង បានភ្ជាប់ទូរសព្វ័ ទៅលោក ហ៊ុន តេង មេឃុំប្រសាទភ្នំខ្យងដេីម្បី សុំការបំភ្លឺពាក់ ពន្ធ័និងការចាក់លុបផ្លូវទឹក លោនមេឃុំ បានអោយដឹងថា គាត់បានរាយការណ៍ ប្រាប់ទៅលោក អភិបាលស្រុករួច ហេីយ លោកមេឃុំបន្តទៀតថា គាត់បានទៅប្រាប់អោយម្ចាស់ដីជាច្រេើនដងមកហេីយតែគាត់មិនស្តាប់សម្តីរបស់មេឃុំទេ ថាមទាំនិយាយថាមេឃុំប្រសាទភ្នំខ្យង មិនពីការអភិវឌ្ឍន៍បន្តិចសោះ។លោក អ៊ុម សីុណាត អភិបាលស្រុក កំពង់ត្រាចបានថ្លែងប្រាប់អ្នកយកព័តមានថា លោកនិងអោយមេឃុំ ចុះទៅដោះស្រាយជូនប្រជាពលរដ្ធជាបន្ទាន់ ព្រោះផ្លូវទឹកមិនអាចនណាបិទបានទេ។ប្រជាពលរដ្ធនៅទីនោះ បានអោយដឹងថា អ្នកចាក់ដីនេះមានឈ្មោះ តេង និ រស់នៅទីក្រុងភ្នំពេញ ហេីយម្នាក់ទៀតត្រូវគេស្គាល់ថា ជាកូនប្រុសរបស់លោកអតីត អភិបាលស្រុកកំពង់ត្រាចម្នាក់ ប្រជាពលរដ្ធនិយាយបន្តទៀតថា ការចាក់ដីលុបផ្លូវទឹកនេះ ប្រហែលជាមានការឃុបឃិតគ្នាហេីយ បានជាហានចាក់លុបយ៉ងនេះ។ពលរដ្ធសូមអំពាវនាវ ទៅលោកអភិបាលខេត្ត កំពត មេត្តាជួយ រកដំណោះស្រាយនិងដោះផ្លូវទឹកមូយកន្លែងនេះជូនពួកផង៕photo_2016-06-23_14-54-43 photo_2016-06-23_14-54-29 photo_2016-06-23_14-54-48 photo_2016-06-23_14-54-35ដោយលោក អ៊ូង វឹង