បន្ទាយមានជ័យ: ផ្ទះឈើប្រក់សង្កសី១ខ្នងត្រូវបានអគ្គីភ័យឆាបឆេះ សល់តែក្រោងឆ្អឹងនិងកំទេចធ្យូងកាលពីព្រឹកថ្ងៃទី២៣មិថុនាឆ្នាំ២០១៦នៅភូមិក្បាលស្ពាន២ សង្កាត់.ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។អ្នកឃើញហេតុការណ៍ប្រាប់អោយដឹងថា: មុនពេលអគ្គីភ័យឆាបឆេះឡើងមានសំលេងផ្ទុះលាន់ឡើង អណ្ដាតភ្លើងឆាបឆេះសន្ធោសន្ធៅឡើងផ្អើលអ្នកជិតខាង ជួយពន្លត់និងផ្ដល់ដំណឹងដល់សមត្តកិច្ចជួយអន្តរាគមន៍។
ខណះនោះមានរថយន្តអគ្គីភ័យ ៤គ្រឿង របស់សាលាក្រុង នគរបាលនិងកាស៊ីណូត្រូពីកាណា មកជួយអន្តរាគមន៍តែអកុសល្យ អគ្គីភ័យបានឆាប់ឆេះលំនៅដ្ឋាននិងទ្រព្យសម្បាត្តិទាំងស្រុងទៅហើយ តែមិនបណ្ដាយអោយឆ្លងឆេះដល់ផ្ទះអ្នកជិតខាងនោះទេ។
សមត្តកិច្ចប្រាប់ថា: ជនរងគ្រោះដែលជាម្ចាស់ផ្ទះមានឈ្មោះ ម៉ៅ ម៉ារី អាយុ២៨ឆ្នាំជាប្រពន្ធ និងប្តីមានឈ្មោះសេង យ៉ាសៀត បានចាក់សោផ្ទះហើយចេញទៅផ្សារលក់ដូរដូចសព្វមួយដង ក្រោយទទួលដំណឹងថាផ្ទះត្រូវភ្លើងឆេះប្រញាប់រត់ក្រែងតែអកុសល្យភ្លើងបានឆេះនៅសល់តែជើងសសរនិងកំទេចធ្យូងតែប៉ុណ្ណោះមិនអាចយកទ្រព្យសម្បាត្តិបាននោះឡើយ។
ម្ចាស់ផ្ទះបាននិយាយប្រាប់ថា: ទំហំនៃការខូចខាតបាត់បង់ទ្រព្យសម្បាត្តិក្នុងនោះមានប្រាក់រៀល១សែនរៀល ប្រាក់បាត៣ពាន់បាត ម៉ាស៉ីនដេ១គ្រឿងខ្សែរករ២ខ្សែនិងទ្រព្យសម្បាត្តិជាសំភារះប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត៕ដោយ:ឃិន គន្ធា