ចោរ​ម្នាក់​លួច​កាបូប​លុយ​ក្នុង​រោងបុណ្យ​សព​ពី​យប់​ព្រឹក​ឡើង​ម្ចាស់​និង​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ ​តាម​ម៉ាស៊ីន​ជី​ភី​អេស​ដែល​ចោរលួច​ទៅ​ទើប​ចាប់ខ្លួនបាន​ម្នាក់​

0

ខេត្តកំពង់ឆ្នាំង៖ ជនល្មើសជាចោរលួចម្នាក់ បានចូលលួចកាបូបដាក់លុយ១ និងមាសប្រាក់ ពីក្នុងរោងបុណ្យសពមួយកន្លែង លុះព្រឹកឡើងម្ចាស់កាបូបបានដើររកឃើញតាមជីភីអេសនៅក្នុងទូរសព្ទ័ដែលបាត់នៅក្នុងកាបូប ហើយប្តឹងសមត្ថកិច្ចតាមចាប់ខ្លួនបានម្នាក់។ DSC03864ហេតុការណ៍បាត់កាបូបនេះបានកើតឡើងនៅយប់រំលងអាធ្រាតឈានថ្ងៃទី២៣ ខែមិថុនា នៅក្នុងរោងបុណ្យសពក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ហើយនៅម៉ោង១០និង៣០ព្រឹកថ្ងៃទី២៣ ខែមិថុនា សមត្ថកិច្ចដេញចាប់បាននៅមុខវត្តយាយទេព ក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង តែលុយកាក់មាសប្រាក់បានបាត់អស់។
លោក ឆាយ ខេមរត្ន័ អធិការរងស្តីទីនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹថា៖ ជនល្មើសរូបនោះមានឈ្មោះ ប៉ាត បូរ អាយុ៤៧ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង។ នៅម៉ោង១និង៣០នាទីយប់ឈានចូលថ្ងៃទី២៣ ខែមិថុនា គេនិងបក្ខពួកបាននាំគ្នាចូលលួចបានកាបូប១ របស់ម្ចាស់ផ្ទះបុណ្យសព ឈ្មោះស៊ឹម គឹមលៀង ភេទស្រី អាយុ៥៣ឆ្នាំ ដែលបានសំរាកលង់លក់នៅក្នុងរោងបុណ្យសពធ្វើ៣ថ្ងៃ នៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។DSC03867
ស្ត្រីជាម្ចាស់កាបូបខាងលើនេះបានអោយសមត្ថកិច្ចដឹងថា៖ នៅក្នុងកាបូបនោះមាន ទូរសព្ទ័ទំនើប៤គ្រឿង លុយខ្មែរ៣០ម៉ឺនរៀល លុយដុល្លា១២០០ដុល្លា និងគ្រឿងអលង្ការមួយចំនួនទៀត។ លុះព្រឹកឡើង ស្ត្រីជាម្ចាស់កាបូបបានប្តឹងសមត្ថកិច្ច ហើយក៏បាននាំDSC03873ក្រុមគ្រួសារដើររកមុខសញ្ញាក្រុមចោរលួចនោះ ព្រោះថានៅក្នុងទូរសព្ទ័ដែលចោរលួចទៅនោះ មានជីភីអេស។
នៅប្រមាណម៉ោង១០ព្រឹកថ្ងៃទី២៣ ខែមិថុនា គាត់បានទៅដល់ផ្ទះមួយតាមសញ្ញាជីភីអេស ដោយបានឃើញក្រុមមនុស្សប្រុសៗ៣នាក់កំពុងផឹកជុំគ្នា ។ ពេលនោះក្រុមចោរលួចនោះបានឃើញពួកគាត់ក្បាលត្រងោល (សក់កោរជូនអ្នកស្លាប់) ក៏មានក៏ភ្ញាក់ផ្អើល ហើយក៏បាននាំគ្នារត់គេចខ្លួនតែម្តង ប៉ុន្តែត្រូវបានក្រុមសមត្ថកិច្ចដែលតាមឆ្មក់ពីក្រោយម្ចាស់កាបូប នាំគ្នាតាមដេញចាប់ផ្អើលពេញភូមិ។
លទ្ធផលចុងក្រោយចោរម្នាក់ ឈ្មោះ ប៉ាត បូរ បានរត់ចូលផ្ទះខ្លួនក្នុងភូមិសំរោងមួយភ្លែត ហើយក៏រត់ចុះក្នុងបឹងមុខវត្តយាយទេព ក៏ត្រូវបានសមត្ថកិច្ចឡោមពទ្ធ័ក្របួចបាន។ បន្ទាប់មក លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងសាលាដំបូខេត្ត ក៏បានដឹកនាំធ្វើការឆែរឆេរផ្ទះជនល្មើស និងបានរកឃើញតែសំបកកាបូប និងសំបកទូរសព្ទ័១គ្រឿងរបស់ជនរងគ្រោះ ចំណែកលុយកាក់មាសប្រាក់ និងទូរសព្ទ័ដៃទាំង៤គ្រឿង ត្រូវបានសមត្ថកិច្ចសង្ស័យថាប្រពន្ធជនល្មើស បាននាំយកគេចខ្លួនបាត់។
ជនល្មើសរូបនេះត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង តាមនិតិវិធីបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់ការផ្តន្ទាទោសតាមផ្លូវច្បាប់៕ DSC03875