ខេត្តសៀមរាប នៅម៉ោង១៩និង៣០នាទី ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ២០១៦កំលាំងការិយាល័យប្រឆាំងញៀនបានសហការជាមួយកំលាំងប៉ុស្ត៏រដ្ឋបាលសង្កាត់ជ្រាវបានចុះធ្វើសកម្មភាពបង្ក្រាបករណីជួញដូរនិងសំរួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀនស្ថិតនូវ
ចំណុចភូមិខ្នារ សង្កាត់ជ្រាវក្រុង សៀមរាប ខេត្តសៀមរាប ហើយសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានចំនួន៧នាក់ក្នុងនោះស្រីម្នាក់និងដកហូតបានម្ស៉ៅមេតំហ្វេតាមីន ហៅម៉ាទឹក កក ចំនួន០១កញ្ចប់ ព្រមទាំងឧបករណ៏ប្រើប្រាស់ថ្នាំញៀនមួយចំនួន ហើយបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីសួរនាំ។
លោកវរះសេនីយ៏ទោអ៊ុំសាអាតនាយការិយាល័យប្រឆាំងគ្រឿងញៀនបានបន្តឈ្មោះជនសង្ស័យទាំង៧នាក់ក្នុងករណីគ្រឿងញៀន ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានជាបន្ត
បន្ទាប់រួមមាន ១ឈ្មោះ ប៉ាន់ ពិសិដ្ធភេទ ប្រុស កើតនូវឆ្នាំ១៩៨៦ មុខរបរគ្មាន រស់នូវភូមិ ចុងកៅស៊ូសង្កាត់ ស្លក្រាមក្រុងសៀមរាប ឃាត់ខ្លួន ម៉ោង២២និង០០នាទីក្នុងថ្ងៃទី២១ខែមិថុនា
២០១៦ ពីបទជួញដូរ២ ឈ្មោះ ជូត សុខហៀងភេទ ប្រុស កើតនូវឆ្នាំ ១៩៨៩ មុខរបរជាងប៉ះកង់ រស់ភូមិដកពោធ៏សង្កាត់ស្លក្រាម ក្រុងសៀមរាប ឃាត់ខ្លួន ម៉ោង២២និង១០នាទីក្នុងថ្ងៃទី២១ ខែមិថុនា ២០១៦ ពីបទ ចាត់ចែង៣ ឈ្មោះ សុខស្រីនាងភេទ ស្រីកើតនូវឆ្នាំ១៩៩៥ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាមក្រុងសៀមរាប ឃាត់ខ្លួន ម៉ោង២១និង៤០នាទីក្នុងថ្ងៃទី២១ខែមិថុនា ២០១៦ ពីបទ ប្រើប្រាស់ នាក់ទាំង៤ឈ្មោះភ្លេច សម្បត្តិ ភេទ ប្រុស កើតនូវឆ្នាំ១៩៩៤មុខរបរកម្មករមានទីលំនូវភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ឃាត់ខ្លួន ម៉ោង០០និង៥០នាទីក្នុងថ្ងៃទី២២ខែមិថុនា ២០១៦ ពីបទ ចាត់ចែង៥ឈ្មោះ ហួរសៀងហៃភេទ ប្រុស កើតនូវឆ្នាំ១៩៩៦មុខរបរគ្មានរស់នូវភូមិស្ពានជ្រាវ សង្កាត់ជ្រាវក្រុងសៀមរាប ឃាត់ខ្លួននូវវេលាម៉ោង ២២និង៣០នាទីថ្ងៃទី២១ខែមិថុនា ឆ្នាំ២០១៦ ពីបទប្រើប្រាស់៦ឈ្មោះ ហ៊ុយធីទ្បុង
ភេទ ប្រុស កើតនូវឆ្នាំ១៩៩៦មុខរបរលក់ដូរ រស់នូវភូមិជ្រាវសង្កាត់ជ្រាវក្រុងសៀមរាបឃាត់ខ្លួន
នូវវេលាម៉ោង ០០និង១០នាទីថ្ងៃទី២១ខែមិថុនា ឆ្នាំ២០១៦ ពីបទចាត់ចែង៧ឈ្មោះ វ៉ាយហុង
ភេទ ប្រុស កើតនូវឆ្នាំ១៩៩៦មុខរបរកម្មករសំណង់ រស់នូវភូមិក្រ សាំងសង្កាត់ជ្រាវក្រុងសៀមរាប ឃាត់ខ្លួននូវវេលាម៉ោង ០២និង១០នាទីថ្ងៃទី២១ខែមិថុនា ឆ្នាំ២០១៦ ពីបទចាត់ចែង។
លោកវរះសេនីយ៏ ទោ អ៊ុសាអាត នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានបញ្ជក់
អោយដឹងថា ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យ ទាំង៧នាក់នោះ ហើយ សមត្ថកិច្ចយើងបានធ្វើការឆែកឆេរ រកឃើញ ថ្នាំញៀនប្រភេទម្សៅ មេតំហ្វេតាមឺន ហៅម៉ាទឹកកក
ចំនួន២០១កញ្ចប់តូច ស្មើនិង ០.៣ក្រាម ឧបករណ៏ប្រើប្រាសនិងសំភារះវេចខ្ចប់គ្រឿងញៀនមួយចំនួនធំ និងទូរស័ព្ទដៃចំនួន០៣គ្រឿង ។បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃទី២៣ខែ មិថុនា ឆ្នាំ២០១៦នេះចាត់ការតាមផ្លូវច្បាប់។



































