​កុមារា​កុមារី​ជនជាតិ​ភាគ​តិ​ព្នង​នៅ​មណ្ឌលគិរី​បានទទួល​កង់​និង​សម្ភារៈ​សិក្សា​ពីស​ប្បុ​សជន​

0

មណ្ឌលគិរី៖ សិស្សសាលាក្រីក្រនៅសាលារៀនបឋមសិក្សាពូតាំង ស្ថិតក្នុងសង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ចំនួន15នាក់ទទួលបានកង់និងសិស្សសាលាកុមារាកុមារីជិត200នាក់ទៀតទទួលបានសម្ភារៈសិក្សាពីសប្បុរសធ័រ ដែលជំនួយមនុស្សធ័រនេះបានធ្វើឡើងកាពីព្រឹកថ្ងៃទី22.06.2016 តាមរយៈតារាសម្ដែងលោក សាវីន ហ្វីលីប និងតារាចម្រៀងលោក សាន ផានិតបានគៀងគរប្រមូល ថវិកាពីសប្បុរសជននានា ។លោក សាន ផានិតឲ្យដឹងថា កង់ចំនួន១៥គ្រឿងនិងសម្ភារៈ សិក្សាមួយចំនួនទៀត រួមមានប៊ិច សៀវភៅ ចែកជូនដល់សិស្សប្រមាណ២០០នាក់នេះគឺបានមកតាមរយៈក្រុមតារា
សម្តែងនិងសប្បុរសជនជាច្រើនទៀតបានរួមគ្នាធ្វើការបរិចាកធនធានផ្ទាល់ខ្លួនដើម្បីជួយចូលរួមរំលែកការខ្វះខាតដល់កុមារា
កុមារី ក្នុងសាលារៀនបឋមសិក្សាពូតាំងនេះ។ លោក សាវីន ហ្វីលីប បន្តថា លោកនឹងខិតខំស្វែងរកមូលនិធិបន្ថែមទៀត ដើម្បីយកមកធ្វើសកម្ម ភាពមនុស្សធម៌នៅក្នុងខេត្តមណ្ឌលគិរីនេះបន្តទៀត ។លោក សាន ផានិតបានឲ្យដឹងទៀតថា នៅថ្ងៃទី២៦ មិថុនា ២០១៦ ខាងមុខនេះ លោកបានសហការជាមួយក្រុមយុវជននគររាជ ដោយក្រុមការងារមនុស្សធម៌របស់លោកនឹងនាំយកកង់ចំនួន ១៥គ្រឿងបន្ថែមទៀត រួមនិងសម្ភារៈសិក្សា មកផ្ដល់បន្ថែមដល់សិស្សក្រីក្រផ្សេងទៀត ដែលពុំទាន់ទទួលបានកង់សម្រាប់ ធ្វើដំណើរមកសិស្សា នៅក្នុងសាលារៀនបឋមសិក្សាពូតាំង ដដែលនេះ ។ លោក សាន ផានិត បន្ថែមថា ជុំវិញការងារ មនុស្សធម៌នេះ លោកនឹងស្វែងរកសប្បុរសធម៌ប្រមូលមូលនិធិ រួមចំណែកផ្គត់ផ្គង់ដល់សិស្សក្រីក្របន្តទៀត ដូចជាកអណ្ដូងទឹក បង្គន់អនាម័យ នៅតាមតំបន់ដែលជួបការខ្វះខាត នៅក្នុងខេត្តមណ្ឌលគិរីនេះ ។ លោក វ៉ាន់ នី ជាតំណាងសាលាបឋមសិក្សាពូតាំង ក៏បានឲ្យដឹងដែរថា សិស្សក្រីក្រដែលទទួលបានកង់ក្នុងសាលា នេះ ពួកគេសុទ្ធតែជាសិស្សក្រីក្រ ផ្ទះនៅឆ្ងាយ ពុំមានមធ្យោបាយធ្វើដំណើរមកសិស្សាឡើយ ដោយសិស្សខ្លះត្រូវធ្វើដំណើរ ដោយថ្មើរជើងដល់ទៅ១០គីឡូម៉ែត្រឯណោះ ដើម្បីមកសិក្សាក្នុងនាមលោកផ្ទាល់បានសម្តែងនូវអំណរអរគុណយ៉ាងធំធេងដល់ម្ចាស់ជំនួយដែលបានធ្វើការផ្តល់អំណោយជូននាថ្ងៃនេះ៕ ម៉ារ៉េតphoto_2016-07-24_08-59-19 photo_2016-07-24_08-59-26