​ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្រះកែវ មាន​ទីតាំង​ជាប់​ទំនប់​ស្ទឹង​ស្រែង​ជំ​ហ៊ាន​២

0

ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋបានផ្តុំគ្នានៅថ្ងៃទី២២-២៣.ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនឹងថ្ងៃទី២៣ម្តងទៀត ដើម្បីទាមទារអោយអន្តរ:ក្រសួងពន្លឿនប្រគល់ប្រាក់សំណងដែលទឹកលិចទំនប់នៅពេលបន្ទិចទៀតនេះ ហើយប៉ះពាល់ដល់ដីស្រែចំការនិងលំនៅដ្ឋាន របស់ពួកគាត់ទាំងស្រុង។ ពួកគាត់អោយដឹងថា កាសែតកម្ពុជាថ្មី បានចុះផ្សាយជាច្រើនលើក មកហើយ ត្រូវបានកម្លាំងរបស់អន្តរ:ក្រសួងចុះមកពិនិត្យ ហើយសន្យាប្រគល់ប្រាក់សំណង តែរហូតមកដល់ពេលនេះ បាត់ការវាងវែងចំនួន៣ទៅ៤ថ្ងៃហើយ ហើយទំនប់កំពុងសាងសង់ជិតរួចហើយ ប៉ុន្តែរសំណងនៅតែគ្មានពេលកំណត់ជាក់លាក់ឡើយ។ចឹងពួកគាត់គ្មានសង្ឃឹមណាមួយនោះទេ ហើយពេលនេះពួកគាត់បានបោះតង់ដេករារាំងក្រុមហ៊ុន មិនអោយដំណើរការធ្វើបន្តទៀតទេ ទាល់តែខាងអន្តរ:ក្រសួងនិងអាជា្ញធរខេត្ត ចុះមកដោះស្រាយលុយអោយពួកគាត់គ្រប់ចំនួនទើបពួកគាត់ព្រមដកខ្លួនចេញ៕IMG_3548 IMG_3547 IMG_3546