នំ​កញ្ចប់​ថៃ និង​ជង្គង់​មាន់ ស្លាបមាន់​ខូចគុណភាព ត្រូវ​ដុតបំផ្លាញ​

0

 

បាត់ដំបងៈ នំកញ្ចប់ដែលជាផលិតផលមកពីប្រទេសថៃ និងជង្គង់មាន់ ស្លាបមាន់
ដែលខូចគុណភាព ត្រូវបានកំលាំងកាំកុងត្រូល សហការជាមួយមន្ត្រីគយ និងកំលាំង
ប៉ុស្តិ៍ការពារព្រំដែន ដុតបំផ្លាញចោល បន្ទាប់ពីកំលាំងជំនាញបានធ្វើការដកហូតពីប្រជាពលរដ្ឋដែលបាននាំយកមកពីបករទេសថៃ ចូលមកកម្ពុជាតាមច្រកអូររំដួល ។យោងតាមរបាយការណ៍របស់សាខាកាំកុងត្រូលប្រចាំច្រកអូររំដួល ស្ថិតក្នុងភូមិអូរ
ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបញ្ជាក់ថា នៅវេលាម៉ោង១០និង៣០នាទី
ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ កំលាំងចំរុះបានសហការគ្នាដើម្បីធ្វើការដុតកំទេចចោលនូវប្រភេទទំនិញដែលខូចគុណភាព ហើយត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាក្រុមឈ្មួញ
បាននាំចូលមកតាមច្រកអូររំដួល ។

របាយការណ៍បានបន្តថា ការដុតបំផ្លាញចោលនូវទំនិញដែលហូរចូលមកពីប្រទេសថៃ
ហើយមានការខូចគុណភាព ដែលអាចបំផ្លាញសុខភាពប្រជាពលរដ្ឋបានយ៉ាងងាយ
នោះរួមមាន ស្លាបមាន់ និងជង្គង់មាន់ ទម្ងន់៥៥គីឡូក្រាម នំចំរុះទម្ងន់១៥២ គីឡូក្រាម
ព្រមទាំងមី និងទឹកក្រូចមួយចំនួនថែមទៀត ។image3 image2 image1

ក្នុងនោះផងដែរ កំលាំងជំនាញបានលើកឡើងថា នេះគឺមិនមែនជាការដុតកំទេច
បែបទ្រង់ទ្រាយធំនោះទេ ព្រោះទំនិញដែលខូចគុណភាពទាំងអស់នេះ បានដកហូតពី
ប្រជាពលរដ្ឋបន្តិចម្តងៗដែលពួកគាត់ទិញយកទៅបរិភោគ ដើម្បីរក្សាទុក និងធ្វើការដុតបំផ្លាញចោល ។ក្រោយពីបានធ្វើការដុតកំទេចចោលរួចមក កំលាំងបានកាយដីកប់ទំនិញទាំងនោះចោលតែម្តង ដើម្បីជៀសវាងនូវសត្វស្រុកដែលអាចមកខាំសុីបាន ព្រោះវាអាចប៉ះពាល់
ដល់សុខភាពមនុស្សបានយ៉ាងងាយជាទីបំផុត ៕