​ឃាត់ខ្លួន​ជនជាតិ​ថៃ ដែល​រំលោភ​នារី​ខ្មែរ​ទាំង​មានកូន​ខ្ចី​អាយុ​៥​ខែ​

0

 

បាត់ដំបងៈ ជនសង្ស័យម្នាក់ដែលជាជនជាតិថៃ ត្រូវបានក្រុមតម្រួតថៃក្នុងខេត្តភិតបុរី
តាមប្រមាញ់និងឃាត់ខ្លួនបាន បន្ទាប់ពីសមត្ថកិច្ចទទួលបាននូវពាក្យបណ្តឹងរបស់
នារីរងគ្រោះ ដែលជាពលករខ្មែរចូលទៅធ្វើការនៅទីនោះ ដោយបានចោទប្រកាន់ថា
ជនខាងលើបានចូលទៅចាប់រំលោភនាងរហូតបានសម្រេចទាំងនាងទើបនឹងសម្រាលកូន
បាន៥ខែប៉ុណ្ណោះ ខណៈដែលស្វាមីរបស់នាងបានចេញទៅធ្វើការបាត់ ។គួររំលឹកដែរថាកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ២ និង៥០នាទី
រសៀល នៅចំនុចផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិបាំងបួរ ឃុំបានឡាត ស្រុកបានឡាត
ខេត្តភិតបុរី ប្រទេសថៃមានករណីរំលោភសេពសន្ថវៈមួយបានកើតឡើង ដែលបង្ក
ដោយជនមិនស្គាល់មុខ ដែលជាជនជាតិថៃ បានជិះម៉ូតូព៏ណស មកឈប់ខាងមុខ
បន្ទប់ស្នាក់នៅរបស់នារីរងគ្រោះហើយបានដើរចូលទៅក្នុងបន្ទប់ដោយធ្វើលេសសួររក
កម្មករទៅធ្វើការ ប៉ុន្តែនាងបានប្រាប់ថាប្តីរបស់នាងបានចេញទៅធ្វើការអស់ហើយ
ទើបគេបានសុំចូលបន្ទប់ទឹកតែនាងបានដេញអោយទៅនោមនៅខាងក្រៅ គឺនៅពេល
នោះហើយដែលជនសង្ស័យបាមទាញទ្វារបិទរួចចាប់រំលោភនាងនៅចំពោះមុខកូនដែលទើបតែមានអាយុ៥ខែ រហូតបានសម្រេចទើបគេចាកចេញទៅ ដោយបន្សល់នូវពាក្យ
មួយម៉ាត់ថាបើហ៊ានស្រែក ឬប្តឹងគេនឹងសម្លាប់ចោល ដោយភ្លាមៗនោះដែរ នារីរងគ្រោះដែលមានអាយុ២៦ឆ្នាំ និងមានស្វាមីធ្វើការសំណង់បានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចថៃ ដើម្បីជួយអន្តរាគមន័ និងរកយុត្តិធ៌ម ។image4

នៅពេលនេះជនជាតិថៃដែលប្រព្រឹត្តអំពើថោកទាបលើនារីខ្មែរដែលបានចូលទៅធ្វើការនៅក្នុងប្រទេសថៃនោះ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនហើយ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ ។ អ្វីដែលគួរឲ្យកត់សំគាល់នៅពេលនេះគឺ ថាខ្លាចតែនារីខ្មែរដែលត្រូវថៃរំលោភនោះ មិនអាចរកយុត្តិធម៌បាន ដោយសារតែគ្មានការអន្តរាគមន៍ពីសំណាក់ស្ថានទូត ឬក៏ស្ថានអគ្គកុងស៊ុលជាដើម ដោយបច្ចុប្បន្នជនសង្ស័យត្រូវបានក្រុមតម្រួតថៃ នាំខ្លួន
អោយទៅធ្វើសកម្មភាពសារឡើងវិញពាក់ព័ន្ធនឹងករណីរំលោភលើនារីខ្មែរនេះ ព្រមទាំង
បានកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការផងដែរ ៕image1 image2