ខេត្តពោធិ៍សាត់៖ លោក ប៉ុញ ទឺ មេបញ្ជារអាវុធហត្ថស្នាក់ការ B.05 ដែលឈរជើងលើផ្ទៃទន្លេរសាបបានឲ្យដឹងថា៖ បុរសម្នាក់ត្រូវបានជួបឧប្បហេតុនិងគ្រោះធម្មជាតិដោយរន្ទះបាញ់ស្លាប់លើទូក ស្របពេលដែលមេឃធ្លាក់ភ្លៀងជនរងគ្រោះកំពុងនេសាទត្រីជាលក្ខណៈគ្រួសារ។ ហេតុការនេះបានកើតឡើងកាលពីវេលាមោ៉ង៥និង៣០នាទីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំនុចអន្លងរាំង ស្ថិតក្នុងភូមិកំពង់ឡ ឃុំកពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ប៉ុញ ទឺ បានឲ្យដឹង ពីអត្តសញ្ញាណបុរសរងគ្រោះនេះឈ្មោះ ការ រស្មី អាយុ២០ឆ្នាំមានទីលំនៅភូមិកើតហេតុខាងលើ ។
អ្នកនេសាទម្នាក់ឈ្មោះ ធា ដែលនេសាទក្បែរជនរងគ្រោះនោះដែរ បានប្រាប់អ្នកយកព័ត៍មានកម្ពុជាថ្មីថា៖ ដោយមុនពេលមានហេតុការគ្រោះថ្នាក់ដោយធម្មជាតិនេះ គឺបុរសរងគ្រោះបានអ៊ំទូកទៅនេសាទត្រីដោរាយមងជាលក្ខណៈគ្រួសារ ស្របពេលដែលផ្ទៃមេឃកំពុងតែធ្លាក់ភ្លៀងនិងផ្គររន្ទះ ។ ស្រាប់តែកំពុងតែរៀបចំសាមងយកត្រីដាក់លើទូកមកផ្ទះវិញនៅវេលាមោ៉ងខាងលើ ក៍ត្រូវបានរន្ទះធម្មជាតិបាញ់ស្លាប់នៅលើទូកនោះតែម្ដង។ ឈ្មោះ ធា នោះបានបន្តថា៖ ក្រោយពេលមានហេតុការនេះភ្លាមខាងក្រុមគ្រួសារនិងបងប្អូនសាច់ញ្ញាតិជនរងគ្រោះ ក៍បាននាំគ្នាមកយកទូកនិងសពទៅលំនៅដ្ឋាន នៅចំនុចអន្លុងរាំងភូមិកើតហេតុខាងលើធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕