សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​គិលានដ្ឋាន​ដែលជា​អំណោយ​របស់​កងទ័ព​វៀតណាម​

0

ដោយ:ឃិន គន្ធា

ខេត្តបន្ទាយមានជ័យ៖នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យបានធ្វើពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារគិលានដ្ឋាន១ខ្នងដែលជាអំណោយរបស់យោធាខេត្តដុងថាប់របស់កងទ័ពវៀតណាមនាព្រឹកថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៦។photo_2016-06-24_12-43-04ពិធីសម្ពោធអគារគិលានដ្ឋាននេះមានការចូលរួម ឯកឧត្ដមនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងភ័ទជើងគោក ឯកឧត្ដម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ លោកង្វៀង ហុងហាយ ប្រធានគណៈបញ្ជាការយោធាខេត្តដុងថាប់ លោកឧត្តមសេនីយ៍ត្រីភ្លន់ តារា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យនិងមេបញ្ជាការរង កងរាជអាវុធហត្ថ នគរបាល និងសិស្សជាច្រើននាក់ទៀតបានចូលរួមផងដែរ។
លោកនាយឧត្តមសេនីយ៍មាស សុភា បានមានប្រសាសន៍ថាថ្ងៃនេះលោកមានសេចក្តីរីករាយឥតឧបមាដោយបានចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារគិលានដ្ឋាន១ខ្នង ដែលមាន៥បន្ទប់ទំហំ២៤៦ ម៉ែត្រការ៉េ ដែលជាអំណោយរបស់យោធាខេត្តដុងថាប់ភូមិភាគទី៩កងទ័ពប្រជាជនវៀតណាមទុកជាចំណងដៃសម្ព័ន្ធមេត្រីភាព។លោកនាយឧត្តមសេនីយ៍ មាសសុភាបានបញ្ជាក់ទៀតថាអាគារគិលានដ្ឋាន២ខ្នងថ្មីនេះមានលំលៃ៦០.០០០ដុល្លាចាប់ផ្តើមកសាងនៅថ្ងៃទី៩ខែធ្នូ ឆ្នាំ២០១៥ហើយបញ្ចប់ការកសាងនៅខែមិថុនាឆ្នាំ២០១៦នេះស្របពេលនោះដែរយោធាខេត្តដុងថាបក៏បានឧបត្ថម្ភថវិការចំនួន១០.០០០ដុល្លាទៀតជូនដល់សមាគមន៍អតីតយុទ្ធជនខេត្តបន្ទាយមានជ័យសរុបដែលកងទ័ពវៀតណាមបានផ្តល់ថវិការដល់កងទ័ពតំបន់ប្រតិបត្តិកាសឹករងខេត្តបន្ទាយមានជ័យកន្លងមក៣០១.០០០ដុល្លា។ឆ្លៀតឱកាសនោះលោកនាយឧត្តនសេនីយ៍មាសសុភាបានថ្លែងអំណរគុណចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានជួយរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប៉ុលពតនិងទប់ស្កាត់មិនឲ្យត្រឡប់វិលមកវិញពិសេសទ័ពវៀតណាមចែករំលែកធនធានដល់កងយោធពលខេមរភូមិន្ទជាបន្តបន្ទាប់នេះសបញ្ជាក់ឲ្យឃើញនូវទឹកចិត្តរាប់អានគ្នាជាមិត្តសម្លាញ់ស្លាប់រស់ក្នុងនាមប្រទេសជិតខាងស្រឡាញ់គ្នាដូចបងប្អូននៅទីបញ្ចប់កងទ័ពវៀតណាមបានជួយឧបត្ថម្ភលុយ២០.០០០ដុល្លាទៀតសំរាប់ទិញរថយន្តពេទ្យ១គ្រឿងដើម្បីបំរើក្នុងអង្គភាពទៀតផងស្របពេលនោះដែរក៏មានវេជ្ជបណ្ឌិតនិងពេទ្យបរស់វៀតណាមចំនួន១៤នាក់និងថ្នាំពេទ្យមានតំលៃជិត២.០០០ដុល្លាបានព្យាបាលជម្ងឺជួនប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕photo_2016-06-24_12-42-24 photo_2016-06-24_12-43-00 photo_2016-06-24_12-42-55 photo_2016-06-24_12-42-29 photo_2016-06-24_12-42-43 photo_2016-06-24_12-43-09