កំពង់ស្ពឺ ៖ ថៅកែលក់គោយន្តម្នាក់បានស្លាប់បាត់បងជីវិតយ៉ាងអាណោចអាធម្មដោយសាររថយន្តរបស់ខ្លួនថយក្រោយកិនស្លាប់ខណ:ពេលខ្លួនស្រវឹងស្រជោគ ហើយបានឈប់រថយន្តបើកទ្វាដើម្បីក្អួត ប៉ុន្តែបានធ្លាក់មកដីហើយរថយន្តរអិលថយក្រោយកិនស្លាប់តែម្តង ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតមានឡើងកាលពីវេលាម៉ោង២០ និង ៤៥នាទីយប់ ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ ៤៤ ចន្លោះបង្គោលគីឡូម៉ែតលេខ៧៦-៧៧ សក្នុងភូមិផ្លោច ឃុំត្រពាំងជោ ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះ ឈៀង ឆា ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរលក់គោយន្ត មានទីលំនៅ ភូមិចំបក់ស ឃុំរុងរឿង ស្រុកថ្ពង បានបើករថយន្ដTOYOTA VIGO ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2V-4663 ។ ប្រភពបន្តថា មុនពេលកើតហេតុជនរងគ្រោះបានបើករថយន្តវីហ្គោរបស់ខ្លួន ក្នុងទិសដៅពីលិចទៅកើត ក្នុងស្ថានភាពស្រ ជោគខ្លួន ដល់កន្លែងកើតហេតុបានឈប់រថយន្ត ក៏បើកទ្វារឡានដើម្បីអោនក្អួត រួចធ្លាក់ទៅដី ហើយរថយន្តបានរអិលថយក្រោយ ហើយក៏ត្រូវឡានថយក្រោយកិនស្លាប់នៅកន្លែង ហើយឡានធ្លាក់ចូលប្រឡាយតែម្តង ។បន្ទាប់ពី កើតហេតុសមត្ថកិច្ចនគរបាល ចរាចរណ៍បានចុះទៅពិនិត្យកន្លែងកើតហេតុ បានធ្វើកោសល្យវិច្ឆ័យរួចប្រគល់សព បានសន្និ ដ្ឋានជនរងគ្រោះស្រវឹងស្រាខ្លាំង ពេលបើកបរក៍ ឈប់រថយន្តបើទ្វាដើម្បីក្អួតក៍ចូញម៉ូញធ្លាក់ដីហើយរថយន្តកិនស្លាប់យ៉ាងអាណោចអាធម៌បំផុត ។ សមត្ថកិច្ចបញ្ជាក់ថា កន្លែងកើតហេតុជាចំណុចផ្លូវឡើងទើបបណ្តាលឱ្យរថយន្តរអិលថយក្រោយកិនម្ចាស់ខ្លួនឯង និងធ្លាក់ប្រឡាយបែបនេះ បច្ចុប្បន្នសាកសពជនរងគ្រោះ និងរថយន្តក្រោយពិនិត្យរួចបានប្រគល់ឱ្យទៅគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕