តា​គ្រួច​មេ​ឈ្មួញ​នាំចូល​ស្លាបមាន់​ជង្គង់​មាន់​និង​ប្រហិត​ខូចគុណភាព​តាម​ច្រករបៀង​

0

ខេត្តកោះកុង៖ សេចក្តរាយការណ៍ ពីប្រជាពលរដ្ឋនិងមន្ត្រីរាជការក្នុង បានឲ្យដឹងថា រហូតមកដល់ពេលនេះឈ្មួញឈ្មោះ តាគ្រួច នៅតែអាចធ្វើសកម្មភាពនាំចូលស្លាបមាន់ ជង្គង់មាន់ ប្រហិតខូចគុណភាព និងចំណីអាហារមានផ្ទុកសារធាតុគីមីជាច្រើនប្រភេទទៀតតាមច្រកphoto_2016-06-25_11-28-22របៀង និងច្រកអន្តរជាតិចាំយាមយ៉ាងពេញបន្ទុក។ ទំនិញទាំងនោះឈ្មួញឈ្មោះ តាគ្រួច យកទៅចែកចាយក្នុងទីផ្សារក្រុងខេមរភូមិន្ទ និងស្រុកនានាក្នុងខេត្តកោះកុង ហើយមួយផ្នែកយកមកចែកចាយតាមទីផ្សារក្នុងរាជធានីភ្នំពេញយ៉ាងរលូន។ ប្រភពខ្លះបានលើកឡើងថា ដោយសារមានការឃុបឃិតពីមន្ត្រីកាំកុងត្រូលក្នុងខេត្តកោះកុង ជាពិសេសសមត្ថកិច្ចកាំកុងត្រូលនៅច្រកអន្តរជាតិចាំយាម និងតាមច្រករបៀង ទើបឈ្មួញឈ្មោះ តាគ្រួច អាចនាំទំនិញខូចគុណភាពមកបំផ្លាញសុខភាពប្រជាពលរដ្ឋខ្មែរតាមអំពើ ចិត្ត។

ប្រជាពលរដ្ឋក្នុងខេត្តកោះកុង បានឲ្យដឹងថាឈ្មួញឈ្មោះ តាគ្រួច បានធ្វើសកម្មភាពនាំចូលស្លាបមាន់ ជង្គង់មាន់ និងប្រហិតខូចគុណភាព ពីប្រទេសសៀមចូលមកចែកចាយក្នុងទីផ្សារខេត្តកោះកុង ក៏ដូចជាចូលមកដល់រាជធានីភ្នំពេញផងដែរ ដោយពុំមានសមត្ថកិច្ចពាក់ព័ន្ធណា ចាត់វិធានការបង្ក្រាបឡើយ។ ជួនការឈ្មួញឈ្មោះ តាគ្រួច នាំចូលទំនិញដូចខាងលើចូលតាមច្រកអន្តរជាតិចាំយាមផងដែរ ហើយមន្ត្រីកាំកុងត្រូលប្រចាំច្រកនេះ មិនចាត់វិធានការត្រួតពិនិត្យនិងទប់ស្កាត់តាមតួនាទីរបស់ខ្លួននោះទេ។ បញ្ហានេះលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល គួរពិនិត្យមើលភាពអសកម្មរបស់មន្ត្រីកាំកុងត្រូលក្នុងខេត្តកោះកុង ជាបន្ទាន់។

សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនបានលើកឡើងថា ក្នុងមួយខែៗឈ្មួញឈ្មោះ តាគ្រួច ទំនងជាចំណាយលុយសូកប៉ាន់សមត្ថកិច្ចពាក់ព័ន្ធមិនតិចនោះទេ ទើបអាចនាំចូលស្លាបមាន់ ជង្គង់មាន់ និងប្រហិតខូចគុណភាព ព្រមទាំងទំនិញផ្សេងៗទៀតចូលមកចែកចាយយ៉ាងអនាធិបតេយ្យ។ បញ្ហានេះកំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋ ខ្មែរ ដែលជាអ្នកទិញចំណីអាហារទាំងនោះយកមកទទួលទាន ដូច្នេះលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក៏ដូចជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់។ តាមសេចក្ដីរាយការណ៍ពីពលរដ្ឋរស់នៅតំបន់ច្រកអន្តរជាតិចាំយាម ខេត្តកោះកុង បានឲ្យដឹងថា ក្នុងមួយយប់ៗស្លាបមាន់ ជង្គង់មាន់ ឆ្អឹងមាន់ និងប្រហិតខូចគុណភាព មិនតិចជាង១៥ទៅ២០តោននោះទេ ដែលឈ្មួញឈ្មោះ តាគ្រួច និងឈ្មោះដទៃទៀតដឹកជញ្ជូនពីស្រុកសៀម មកចែកចាយក្នុងទីផ្សារស្រុកខ្មែរដោយមិនគិតពីផលប៉ះពាល់សុខភាព ៕photo_2016-06-25_11-29-05 photo_2016-06-25_11-29-18 photo_2016-06-25_11-29-22 photo_2016-06-25_11-28-49 photo_2016-06-25_11-28-57 photo_2016-06-25_11-28-30 photo_2016-06-25_11-28-35 photo_2016-06-25_11-28-40