ខេត្តកែប៖ ស្នងការដ្ឋាននគរបាលខេត្តកែប បានបញ្ចប់ការហ្វឹកហាត់ ការងារបង្ការ ពន្លត់អគ្គីភ័យ ដល់សិក្ខាកាមចំនួន៤២នាក់ រយះពេល៥ថ្ងៃ របស់ខ្លួន នៅព្រឹកថ្ងៃ ២៤.៦.២០១៦ ក្រោមការចូលរួមជាអធិបតី ពីលោកឧត្តមសេនីយ៍ត្រី អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប និងការចូលរួមជាកិតិ្តយស ពីលោក លោកស្រីស្នងការរងទទួលផែនគ្រប់ផែន អធិការនគរបាលស្រុកដំណាក់ចង្អើរ និងមន្ត្រីពាក់ព័ន្ធ១ចំនួនទៀត។
តាមរបាយការណ៍របស់លោកវរៈសេនីយឯក យ៉ង ថា ស្នងការរងទទួលផែនធនធានមនុស្ស អោយដឹងថា វគ្គបានរៀបចំឡើងតាមការនែនាំពីលោកឧត្តមសេនីយត្រី អ៊ឹង សំអុល ស្នងការនគរបាលខេត្ត ហើយបានសិក្សាទៅលើមុខវិជ្ជាសំខាន់ៗដូចជា៖ការយល់ដឹងច្បាប់ចរាចរផ្លូវគោក-ការយល់ដឹងអំពីសិទ្ធអាទិភាពរបស់រថយន្តសង្គ្រោះគ្រប់ប្រភេទ
-សញ្ញាចរាចរផ្លូវគោកការយល់ដឹងពីបច្ចេកទេសរថយន្-អំពីតួនាទីរបស់អ្នកបើកបរនិងអ្នកជំនួយ-ការបើកបរជាក់ស្តែងការពន្លត់អគ្គីភ័យ-អំពីការប្រមូលព៌តមាននិងស៊ើបអង្កេតកន្លែងកើតហេតុ-ការអន្តរាគមន៍និងសង្គ្រោះបន្ទាន់-ការ ការពារកន្លែងកើតហេតុ
ឆ្លងកាត់ការរៀនសូត្រនិងការអនុវត្តន៍ជាក់ស្តែងទទួលបានលទ្ធផល៖និទ្ទេសល្អ ១១នាក់
និទ្ទេសល្អបង្គួរ ២៤នាក់និទេ្ទសមធ្យម ០៧នាក់លោកឧត្តមសេនីយត្រី ស្នងការនគរបាលខេត្ត ថ្លែងនូវការកោតសរសើរនិងផ្តាំផ្ញើឱ្យអង្គភាព និងមន្ត្រីទាំងអស់ត្រូវតែខិតខំ បំពេញការងារតាមតួនាទី,បែងចែកកំលាំងប្រចាំការដើម្បីធានា មានកំលាំងប្រតិបត្តិការគ្រប់ពេលវេលា ត្រូវចេះថែទាំឧបករណ៍ សំភារះរថយន្ត ដើម្បី ប្រើប្រាស់ យូអង្វែង និងត្រូវបំពេញការងារឱ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតបបានតាមគ្រប់់សំណូមពររបស់ពលរដ្ឋ៕ ដោយលោក អូង វឹង