ខេត្តកែប៖ព្រឹកថ្ងៃ២៤.៦.២០១៦ លោកឧត្តមសេនីយត្រី អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប បានអញ្ជើញជាអធិបតី ផ្សព្វផ្សាយផែនការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពិធីបុណ្យសម្ភោធសមិទ្ធិផល១ចំនួននៅវត្តចំការបី ស្រុកដំណា់ចង្អើរ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃ២៣ដល់២៦.៦.២០១៦ ខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តមអ្នកឧកញា ទ្រី ភាព ទីប្រឹក្សាផ្ទាល់និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៑ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប។តាមផែនការដែលគណៈបញ្ជាការឯកភាពខេត្តបាននែនាំ យើងប្រើប្រាស់កំលាំងរួមដែលមាន នគរបាលខេត្ត ស្រុក កងរាជអាវុធហត្ថខេត្ត ស្រុក និងយោធាខេត្ត ស្រុក សរុប៤៥៥នាក់ និងមធ្យោបាយ១ចំនួនរួមមាន រថយន្តគិលានសង្គ្រោះ,រថយន្តពន្លត់អគ្គីភ័យ ,រថយន្តដឹកកងកំលាំង និងម៉ូតូ១ចំនួនផងដែរ។លោកស្នងការបាននែនាំអោយបញ្ជាការគ្រប់គោលដៅត្រូវខិតខំ បំពេញតួនាទីអោយបានល្អ ដើម្បីធានា សុវត្ថិភាពអោយបានពេញលេញជូនអង្គពិធី។ ទន្ទឹមនោះលោកស្នងការក៏បានឧបត្ថម្ភប្រេង ថវិការ ដល់មន្ត្រីអនុវត្តគ្រប់ៗរូបផងដែរ៕ ដោយលោក អ៊ូង វឹង