​បាញ់ប្រហារ​នៅ​សារមន្ទី​រជ្វី​ហ្វ​ក្រុង​ព្រុ​ច​សែ​ល ស្លាប់​3​នាក់​

​ការបាញ់ប្រហារ​មួយ​កើតមាន​នៅ​សារមន្ទីរ ជ្វី​ហ្វ​ក្រុង​ព្រុ​ច​សែ​ល កាលពី​ថ្ងៃ​ទី​២៤ ឧសភា វេលា​ម៉ោង​១៥​និង​៥០​នាទី​ម៉ោង​ក្នុងស្រុក បណ្ដាលឱ្យ​មនុស្ស​៣​នាក់​ស្លាប់ ហើយ​ម្នាក់​ទៀត​របួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ SAINT-PIERRE ។​

​បណ្ដា​សាច់ញាតិ​ជនរងគ្រោះ​និង​សាក្សី​ទាំងឡាយ​និយាយ ថា នេះ​ជា​ការបាញ់ប្រហារ​យ៉ាង​ព្រៃផ្សៃ​បំផុត ហើយ​គ្រប់គ្នា​មានការ​ក្ដុកក្ដួល​ខ្លាំងណាស់ ។ រដ្ឋមន្ដ្រី​មហាផ្ទៃ​បែ​លហ្សុ​ិ​ក លោកស្រី JOELLE MILQUET អះអាងថា គេ​ជឿជាក់ថា នេះ​ជា​អំពើ​ប្រកាន់ពូជសាសន៍​មួយ ។ រថយន្ដ​មួយ​គ្រឿង​បាន​ឈប់​នៅមុខ​សារមន្ទីរ ។ ខ្មាន់កាំភ្លើង​ដែល​ស្ពាយ​ថង់​មួួយ​អមដំណើរ​ដោយ​មនុស្ស​ម្នាក់ឬ​២​នាក់ រង់ចាំ​ក្នុង​រថយន្ដ​បាន​ដើរ​ចូល​ក្នុង​សារមន្ទីរ ហើយ​បាញ់ប្រហារ​មុន​ពេល​គេច​ខ្លួន​ភ្លាមៗ​តាម​រថយន្ដ​ដែល​គេ​ជិះ​មក ។ នារី​២​នាក់​និង​បុរស​ម្នាក់​ត្រូវ​ស្លាប់​នៅនឹងកន្លែង​។ អ្នករងគ្រោះ​ម្នាក់​ទៀត​ជា​នារី​ត្រូវរបួស​ជា​ទម្ងន់​។ លោកស្រី JOELLE MILQUET ថ្លែង​ទៀត​ថា ភ្នាក់ងារ​ប៉ូលិស​កំពុង​តាម​ប្រមាញ់​ពួក​អ្នក​វាយប្រហារ ។​
​អត្ដ​សញ្ញាណ​ជនរងគ្រោះ​នៅ​ពុំ​ទាន់​លាតត្រដាង​នៅ​ឡើយ  ។ មាន​អ្នកទេសចរ​ជាច្រើន​ក្នុង​សារមន្ទីរ​ពេល​មាន​ការបាញ់ប្រហារ ។ កម្រិត​ប្រកាសអាសន្ន​ភេរវកម្ម​អាច​បង្កើន​ក្នុង​ទូទាំង​ប្រទេស ហើយ​បណ្ដា​ភ្នាក់ងារ​ពិសេស​បាន​ទៅ​កាន់​កន្លែងកើតហេតុ​ដើម្បី​វិភាគ​លើ ប្រភព​នៃ​ព្រឹត្ដិការណ៍​និង​ការគំរាមកំហែង ៕

1