រញ្ជួយ​ដី​កម្លាំង​6,5​រី​ស្ទ័រ​នៅតួ​ក​គី​របួស​266​នាក់​

ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះថ្នាក់​បន្ទាន់ តួ​ក​គី​អះអាងថា សរុប​មនុស្ស​២៦៦​នាក់​បាន​ត្រូវរបួស កាលពី​ថ្ងៃ​ទី​២៤ ឧសភា ដោយសារ​ការរញ្ជួយ​ដី​កម្លាំង​៦.៥​រី​ស្ទ័រ​មួយ​នៅ​កោះ GOKCEADA ភាគ​ខាងជើង​តួ​ក​គី​ក្នុង​សមុទ្រ​អេ​ហ្សេ ។​


​ការរញ្ជួយ​ដី​នោះ​បណ្ដាលឱ្យ​មនុស្ស​ភ្ញាក់ផ្អើល​ហើយ មនុស្ស​ម្នាក់​បាន​លោត​ទម្លាក់​ខ្លួន​ពី​យ៉​ផ្ទះ​នៅ​ស្រុក EDREMIT ក្រុង BALIKESIR ត្រូវ​របួស​ជា​ទម្ងន់ ។​
​ក្រោយ​ការរញ្ជួយ​ដី​នោះ​មក ក៏​មាន​ការ​ញ័រ​រញ្ជួយ​២០​លើក​ទៀត​ក្នុង​នោះ​មាន​ការរញ្ជួយ​ខ្លាំង​មួយ​មាន កម្លាំង​៥,៥​រី​ស្ទ័រ ។ ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះថ្នាក់​បន្ទាន់​តួ​ក​គី​បញ្ជាក់ថា ការរញ្ជួយ​ដី​នោះ​ធ្វើឱ្យ​មាន​ការ​ញ័រ​រង្គើ​រហូត​ដល់​ភាគ​ខាងលិច​និង​ភាគ ពាយ័ព្យ​តួ​ក​គី ៕

6-9-earthquake-hits-aegean-sea