​ស្វែងរក​បង​ផ្លៃ​មិនឃើញ​ដើរ​ដាច់បាយ​ដួលសន្លប់​ធំ​

0

ខេត្តរតនគិរី៖ បុរសម្នាក់ដើរថ្មើរជើងក្នុងចំងាយផ្លូវរាប់សិបគីឡូម៉ែត្រទាំងដាច់បាយនឹងព្យុះភ្លៀងត្រូវដួលសន្លប់តាមចិញ្ចឹមផ្លូវថ្នល់តែម្តង ។ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង៣០នាទីរសៀលថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៦ បុរសអភ័ព្វដាច់សង្វែងម្នាក់ដួលសន្លប់ស្តូកស្តឹងនៅលើចិញ្ចឹមផ្លូវថ្នល់ត្រូវបានក្រុមអ្នកលក់ខ្យងតាមម៉ូតូប្រទះឃើញ ហើយក៍បានជួយសង្គ្រោះភ្លាមៗបានរួចផុតពីសេចក្តីស្លាប់ ។តាមការឲ្យដឹងពីបុរសខាងលើនេះបានរៀបរាប់ឲ្យអ្នកយកព័ត៌មានដឹងថា ខ្លួនមានឈ្មោះ គឿន សីហា ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរ រស់នៅស្រុកអូជុំ ខេត្តរតនគិរី (គ្មានទូរស័ព្ទដៃប្រើប្រាស់) កាលពីខែឆ្នាំខាងលើ ខ្លួនបានចេញពីស្រុកអូជុំ ដើម្បីស្វែងរកបងផ្លៃព្រោះខលអត់ចូលតាមលេខទូរស័ព្ទphoto_2016-07-27_07-00-14 photo_2016-07-27_07-00-10 photo_2016-07-27_07-00-07០៩៦.៨៥៤១៨៩៦ លេខបងផ្លៃបច្ចុប្បន្ន គេរស់នៅឃុំប៉កញ៉ៃ(បងផ្លៃ) មុខរបរសិប្បកម្មឈើនៅស្រុកអូរយ៉ាដាវ ខណះដែលចេញពីស្រុកអូរជុំសុំដោយសារឡានគេជិះទៅ លុះទៅដល់គោលដៅស្រាប់តែសួររកបងមិនឃើញទាល់តែសោះអស់សង្ឃឹមក៍វិលត្រឡប់មកក្រុងបានលុងវិញ ដោយថ្មើរជើងអត់លុយកាក់មួយសេនក្នុងហោប៉ាវ ធ្វើដំណើរក្នុងចំងាយផ្លូវប្រមាណជាង៥០គីឡូម៉ែត្រឯណោះ ដោយឆ្លងកាត់ព្យុះភ្លៀងពេញមួយថ្ងៃ ហើយដាច់បាយថែមទៀតក៍ងងឹតមុខដួលតែម្តង ។ ដោយ យក្ស ឡោម